(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ប្រាប់ឲ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០១៦ មាន​ករណីគ្រោះថ្នាក់​ចរាចរណ៍នៅ​ទូទាំង​ប្រទេស ​កើតឡើងចំនួន ១៥លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៧នាក់ (ស្រី៣នាក់) រង​​​របួសធ្ងន់១៤នាក់ ​(ស្រី ១នាក់) និងរបួសស្រាល៧នាក់ (ស្រី១នាក់)។

ប្រភពព័ត៌មានដដែល បានបញ្ជាក់ទៀតថា នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរា​ចរណ៍ ១៥លើក​នេះ បណ្តាលឲ្យខូចខាតយានយន្តសរុប ចំនួន២៦គ្រឿង រួមមានម៉ូតូ​ចំនួន១៥គ្រឿង រថយន្តធុនតូចចំនួន៦គ្រឿង រថយន្តធុនធំចំនួន២គ្រឿង យានផ្សេងៗ៣គ្រឿង និងអ្នកថ្មើរជើង ១នាក់ ហើយ​មូល​ហេតុដែល​បណ្តាលឲ្យ​កើតមាន ​ករណីគ្រោះថ្នាក់​​ចរាចរណ៍ ​រួមមាន ល្មើសល្បឿន៨លើក (ស្លាប់៤នាក់) ,ស្រវឹង២លើក (ស្លាប់៣នាក់) ,មិនគោរពសិទ្ធិ៣លើក ,មិនប្រកាន់ស្តាំ ១លើកនិងប្រជែងគ្រោះថ្នាក់១លើក។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍១៧នាក់ (យប់៧នាក់) ។

ជាមួយគ្នានេះ នៅថ្ងៃទី១២ ខែមិថុនាម្សិលមិញ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករកឃើញ​ យាន​យន្តដែល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន២៥៧៧គ្រឿង ក្នុងនោះបានធ្វើ​ការអប់រំ​ចំនួន ៨៩៥គ្រឿង ​និងពិន័យ​សរុប១៦៨២គ្រឿង ៕