(កណ្តាល)៖ ក្រុមចោរប្លន់ប្រដាប់អាវុធចំនួន៣នាក់ បានចូលទៅភ្ជង់ប្លន់យកលុយ ជាង៧មឺុនដុល្លារ និងគ្រឿងអលង្ការមួយចំនួនទៀត ពីជនរងគ្រោះទើបគក់ជេរដីហើយ នៅវេលាម៉ោងយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះឈ្មោះ ផន វណ្ណី ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ក្រុមចោរប្លន់មានគ្នា០៣នាក់ ប្រដាប់ ដោយអាវុធខ្លី០២ដើម។

បើតាមសមត្ថកិច្ច ក្រុមចោរបានប្លន់ លុយដុល្លាចំនួន ៧០០០០$ ខ្សែកមាស១.១ តម្លឹង ញ្ចៀនមាស ០១តម្លឹង។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច បាននិងកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ក្រុមចោរទាំងនោះ៕