(ប៉ារីស)៖ ក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ បានលត់គូប្រជែង អ៊ុយក្រែន មិនឲ្យតដៃរួច ២-០ ឡើងទៅឈរកំពូលតារាងក្នុងពូល C បណ្តោះអាសន្ននៃ Euro 2016 យប់មិញនេះ។

សារព័រមាន BBC បានឲ្យដឹងថា គ្រាប់ទី១របស់អាល្លឺម៉ង កើតឡើងនៅនាទីទី១៩ ដោយកីឡាករ Mustafi មុនពេលមិត្តរួមក្រុមមកពីក្លឹម Manchester United, Schweinsteiger រកបានគ្រាប់ទី២ នៅនាទីទី៩០ នៅពីមុខអ្នកទស្សនាជាង ៣ម៉ឺននាក់។

ជាមួយគ្នានោះដែរ ប៉ូឡូញ ក៏រកបានបីពិន្ទុដែរ ក្រោយប្រកួតឈ្នះ អៀរឡង់ខាងជើង ១-០ យប់មិញនេះដូចគ្នា៕