(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល ​បង្ក្រាប​បទល្មើស​ គ្រឿងញៀន​ប្រចាំ​ថ្ងៃ​ទី​១២​ មិថុនា​ ឆ្នាំ២០១៦​ (គិត​ត្រឹម​ម៉ោង​ ១៦​ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ១២នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ក្នុងនោះមានមុខសញ្ញាជួញដូរ៨នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន៤នាក់ ដកហូតថ្នាំញៀន ​មេ​តំ​ហ្វេ​តា​មីន ​(ice) ១២.៩២​ក្រាម​ ១​កញ្ចប់​ធំ​ និង​១៣​កញ្ចប់​តូច​។​

គេហទំព័រអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យទាំង១២នាក់ ត្រូវបានឃាត់ខ្លួន ក្នុងករណីបង្ក្រាបគ្រឿងញៀន ៤ករណីនៅរាជធានីខេត្តក្នុងនោះរួមមាន៖ ​ភ្នំពេញ បង្ក្រាប​១​ករណី​ ​ឃាត់ខ្លួន​ម្នាក់, ខេត្ត​កែប បង្ក្រាប១​ករណី ​ឃាត់ខ្លួន​២​នាក់, ខេត្តបាត់ដំបង​ បង្ក្រាប១​ករណី ​ឃាត់ខ្លួន​២​នាក់, ខេត្ត​ព្រៃវែង​ បង្ក្រាប១​ករណី​ ឃាត់ខ្លួន​៣​នាក់ និង​ខេត្តស្វាយ​រៀង បង្ក្រាប១​ករណី​ ​ឃាត់ខ្លួន​៤​នាក់៕