(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦នេះ សាលាអន្តរជាតិ American Bridge បានស្វែងរកឃើញហើយ នូវជើង​ឯកបាល់ទាត់ប្រចាំសាលាអន្ដរជាតិ American Bridge ឆ្នាំ២០១៥-២០១៦ ដែលមានU១៣ និងU១៩ ដោយU១៣- លេខ១ បានទៅលើសាខាទី១១ ,លេខ២ សាខាទី១ និងលេខ៣ បានលើសាខាទី៤ រីឯU១៩- លេខ១ លើសាខាទី០៣ ,លេខ២ លើសាខាទី១១ និង​លេខ៣ លើសាខា១។

កម្មវិធីប្រកួតបាល់ទះនេះ បានប្រារព្ធធ្វើឡើងនៅក្លឹមកីឡា GALAXY ចំការដូងចាប់ពីពីរម៉ោង៧ព្រឹក និងបញ្ចប់ទៅវិញ បន្ទាប់ពីពិធីបិទការប្រកួតកីឡាបាល់ទាត់ជ្រើរើស ជើងឯក ប្រចាំសាលារៀនអន្ដរជាតិអាមេរិកកាំងប្រ៊ីជ សម្រាប់ឆ្នាំសិក្សា ២០១៥-២០១៦នេះ នៅម៉ោង ១១ព្រឹកនេះ ដោយមានចូលរួមទស្សនាយ៉ាងច្រើនកុះករផងដែរ ។

គួរបញ្ជាក់ថា សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ បានបើកដំណើរការចំនួន១៧សាខាហើយ ក្រោយពីមានការគាំទ្រពី សម្រាក់បងប្អូនជាមាតាបិតា។ ពិសេស សាលារៀនអន្តរជាតិអាមេរិកាំងប្រ៊ីជ បានប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាឲ្យសិស្សានុសិស្ស ទទួលបានជោគជ័យក្នុងវិថីសិក្សាអប់រំនេះ៕