(កំពត)៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថភ្លើង បុកជាមួយរថយន្តដឹក​សីុម៉ង់ត៍របស់ក្រុមហ៊ុនចិន នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្នុងភូមិរំពើន ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ប៉ុន្តែគ្មានអ្នករងគ្រោះនោះឡើយ។

មន្រ្តីនគរបាលខេត្តកំពត បានឲ្យដឹងថា «នៅព្រឹកមិញ មានកើតករណីគ្រោះថ្នាក់ចរាចរណ៍​មួយកើតឡើង​រវាងរថភ្លើងបុកឡាន​ពោងដឹកសីុម៉ង់ត៍​របស់ក្រុមហ៊ុនចិន​រថយន្តពាក់ស្លាកលេខ ភ្នំពេញ 3C- 6994 តែមិនបណ្តាលអោយមានមនុស្សរងរបួសទេ»

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៍ភ្លាមៗ​ផងដែរ ដើម្បីយករថយន្តចេញទីតាំងកើតហេតុនោះ។