(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រចាំ​ថ្ងៃ​ទី​ ១១​ មិថុនា​ ២០១៦​ (គិត​ត្រឹម​ម៉ោង​១៦​ល្ងាច) បានឲ្យដឹងថា មនុស្ស៩នាក់់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន៧ករណី ក្នុងនោះ មុខសញ្ញា​ជួញដូរ​៧​នាក់ និង មុខសញ្ញា​ប្រើប្រាស់​២​នាក់​ ដោយដកហូតថ្នាំញៀន ​មេ​តំ​ហ្វេ​តា​មីន​ (ice) ១.៩៤​ក្រាម​ ៥​កញ្ចប់​ធំ​​ ២០​កញ្ចប់​តូច​ និងមេ​តំ​ហ្វេ​តា​មីន ​(wy) ៣១៤​គ្រាប់​ នេះបើតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា ករណីបង្ក្រោនោះរួមមាន៖ ​មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១​ករណី ​ឃាត់ខ្លួន​ម្នាក់ ជាមួយនឹង​មេ​តំ​ហ្វេ​តា​មីន​ (ice ១.៤៤​ក្រាម, ​រាជធានីភ្នំពេញ បង្ក្រាប​៣​ករណី ​ឃាត់ខ្លួន៣​នាក់, ​ខេត្តកណ្ដាល​បង្ក្រាប​២​ករណី ​ឃាត់ខ្លួន​៣​នាក់​ ​និងខេត្ត​សៀមរាប បង្ក្រាប​១​ករណី​ ឃាត់ខ្លួន​២​នាក់៕​