(ភ្នំពេញ)៖ កាន់តែកក្រើកវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់ ស្រាបៀរលីអូ លើកទី៥​ Division B បានឈានមកដល់ថ្ងៃ​​ទី៧​ហើយ ដែលប្រារព្ធធ្វើឡើងនៅពហុកីឡាដ្ឋាន ជាតិអូឡាំពិក ចាប់ពីវេលាម៉ោង២រសៀល នៅថ្ងៃទី១១​ ខែ​មិថុនានេះ មានចំនួន២គូ​ គឺគូទី១- ខ្មែរសាមគ្គីកំពង់ចាម ជាមួយនឹងស្នងការនគរបាលខេត្តកំពង់ចាម​ ​និងគូទី២-​ កងពលតូចអន្តរាគមន៍លេខ៧ ជាមួយនឹង កងពលតូចលេខ៣១ការពារកោះឆ្នេរ។

ជាលទ្ធផលបច្ចេកទេសគូទី១-ខ្មែរសាមគ្គីកំពង់ចាម (២-៣)ស្នងការនគរបាលខេត្តកំពង់ចាម​ និងគូទី២-កងពលតូចអន្តរាគមន៍លេខ៧ (២-៣​) កងពលតូចលេខ៣១ការពារកោះឆ្នេរ។

កាន់តែពិសេសនោះ ព្រឹត្ដិការណ៍នៅថ្ងៃទី១២ ខែ​មិថុនា ឆ្នាំ២០១៦ស្អែកនេះ ជាវគ្គផ្ដាច់ព្រ័ត្រជ្រើសរើសជើងឯកប្រចាំDivision B  ដែលមានការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ ទូរទស្សន៍ My TV ចាប់ពីម៉ោង ២:០០រសៀល ដល់ម៉ោង ៦:០០ល្ងាច។

គួរបញ្ជាក់ថា អ្នកគាំទ្រក្រុមនីមួយៗនៅក្នុងការប្រកួតរបស់ Division B អាចបោះឆ្នោត ឲ្យក្រុមរបស់ពួកគាត់បាន នៅលើហ្វេសប៊ុក https://www.facebook.com/Leo-Beer-Cambodia1420805824847904/ ​ដើម្បីមានឱកា​សឈ្នះរង្វាន់ ដូចជាស្រាបៀរលីអូ​ជាច្រើនកេស និងអាវយឺតលីអូជាច្រើនរង្វាន់ ដោយការបោះឆ្នោតតាមហ្វេសប៊ុក នឹងផ្តល់នូវ​ការបំផុសគំនិត និងលើកទឹកចិត្តបន្ថែម ​ដល់ក្រុមចូលរួមប្រកួតក្នុង Division B ដែលពួកគាត់ត្រៀមសម្រាប់ការប្រកួតជើងឯក និងជំរុញដល់ក្រុមកីឡាបាល់ទះ ​ដើម្បីបន្តការ​បណ្តុះបណ្តាល និងចូលរួមការប្រកួតនៅក្នុងឆ្នាំ ២០១៧ទៀត។

ព័ត៌មានលម្អិតសូមចូលទៅកាន់ គេហទំព័រ ៖http://www.leocupvolleyball.com/ ,សូមចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីលើកស្ទួយវិស័យកីឡានៅកម្ពុជា៕