(ភ្នំពេញ)៖ ក្រោយពីរូបអាក្រាតកាយ ត្រូវបានបែកធ្លាយជាបន្តបន្ទាប់ នៅលើបណ្តាញសង្គមហ្វេស​ប៊ុក រយៈពេលប៉ុន្មានថ្ងៃនេះមក តារាចម្រៀងស្រីកញ្ញា វ៉ាន់ នីឡា ហាក់មានអារម្មណ៍ មិនសូវស​ប្បាយចិត្តទាល់តែសោះ ព្រោះនេះជារឿងមួយ ដែលមានការអាម៉ាស់បំផុត សម្រាប់រូបនាង និងក្រុមគ្រួសារទាំងមូល។ ប៉ុន្តែយ៉ាងមិញក៏មានមហាជនជាច្រើន បាននាំគ្នាផ្តល់កំលាំងចិត្តដល់នាង​ ហើយនៅពេលនេះនាងក៏បានចេញមុខបង្ហាញជំហរថា នាងត្រូវតែរឹងប៉ឹង ជំនះគ្រប់ឧបសគ្គ និងត្រៀមបង្ហាញខ្លួន​ ក្នុងកម្មវិធី A1 Concert នៅថ្ងៃអាទិត្យនេះ។

ខណៈ​ដែលរឿងរ៉ាវ នៃការបែកធ្លាយរូបអាក្រាតកាយ របស់កញ្ញា វ៉ាន់ នីឡា ត្រូវបាន​ប​ង្ហោះ​ចែ​ករំលែក ផ្ទុះនៅលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងព្រោងព្រាតនេះ សាមីខ្លួកញ្ញា វ៉ាន់ នី​ឡា បានបង្ហាញពីជំហរឹងមាំរបស់ខ្លួនបញ្ជាក់ប្រាប់មហាជនថា ទោះបីជាត្រូវជួបរឿងអាម៉ាស់​បែប​នេះ ក៏ពិតមែន តែនាងនៅតែរឹងមាំ ដើម្បីតតាំងឧបសគ្គមួយនេះឲ្យបាន។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា បានសរសេរភ្ជាប់ជា​មួ​យ​រូបភាពបង្ហាញឲ្យឃើញ នូវស្នាមញញឹមថា «ទោះបីជា នាងខ្ញុំ ជួបនៅព្យុះភ្លៀងផ្គររន្ទះ ឬឧបស​គ្គអ្វីក៏ដោយ នាងខ្ញុំនៅតែខំប្រឹងជំនះតស៊ូ តោងក្រោកឈរដែលខ្លួនឯង ត្រូវគេវៃស្ទើរតែបាក់ជើ​​ងទាំងសងខាង ទៅហើយនោះ»

កញ្ញា វ៉ាន់ នីឡា បានបញ្ជាក់បន្ថែមទៀតថា «ស្នាមញញឹមរបស់បងប្អូ​នទាំងអស់គ្នា នឹងពាក្យពេ​ចន៍លួងលោម លើកទឹកចិត្ត គឺជាក្តីសង្ឃឹមរបស់ខ្ញុំ ហើយក៏ជាកំលាំ​ងចិត្ត ដ៏មោះមុតដល់នាងខ្ញុំ ដើ​ម្បីដើរទៅមុខស្វែងរក នូវភាពយុត្តិធម៌។ ខ្ញុំមិនបោះបង់ ហើយក៏មិន​រាថយ ចំពោះទំនួលខុសត្រូវ សំរាប់ការងារខ្ញុំ នៅតែមានដូច្នេះ ជួបខ្ញុំនៅថ្ងៃអាទិត្យសប្តាហ៍នេះ វេលាម៉ោង១១ ក្នុង​កម្មវី​​ប្រ​គំ​តន្រ្តី A1 Concert !»

ទន្ទឹមគ្នានឹងការបញ្ជាក់ប្រាប់ ពីគោលជំហរឹងមាំពីសាមីខ្លួន កញ្ញា វ៉ាន់ នីឡា ខាងលើនេះដែ​រ គេ​កត់​សម្គាល់ថា បន្ទាប់ពីមានការបែកធ្លាយរូបថត អាក្រាតកាយរបស់ កញ្ញា វ៉ាន់ នីឡា ៣ឬ៤ថ្ងៃ​នេះមក គឺមានទស្សនិកជ និងសិល្បករ-សិល្បការិនីជាច្រើន សម្តែងក្តីអាណិតអាសូរ ​និងបាន​ផ្តល់​ជាកំលាំងចិត្ត ដល់នាងកុំឲ្យមានការបាក់ទឹកចិត្ត ឲ្យសោះចំពោះ​រឿងនេះ៕