(ភ្នំពេញ)៖ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង  បាន​ដឹកនាំ​គណៈប្រតិភូ​ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ នៅ​ខត្ត​យូ​ណាន់ ប្រទេសចិន នៅព្រឹក ថ្ងៃទី​១១ ខែមិថុនានេះ។

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ធ្វើដំណើរទស្សនកិច្ច ចាប់ពីថ្ងៃទី១២​ ដល់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៦ តបតាមការអញ្ជើញ របស់លោក ចិន ហាវ អភិបាលខេត្តយូណាន់។

នៅក្នុងដំណើរទស្សនកិច្ច រយៈពេល៦ថ្ងៃ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង  នឹងឡើងថ្លែងសុន្ទរកថា ក្នុងពិធីបើកការតាំងពិព័រណ៍ ចិន-អាស៊ីខាងត្បូង លើកទី៤ និងការតាំងពិព័រណ៍ពាណិជ្ជកម្មមុខទំនិញ នាំចេញ-នាំចូលរបស់ចិន-គុនមិញ លើកទី២៤។

ក្រៅពីការចូលរួមកិច្ចប្រជុំ  លោក ហោ ណាំហុង នឹងជួបពិភាក្សាការងារជាមួយលោក វ៉ាង យ៉ាង ឧបនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ ប្រជាមានិតចិន ដើម្បីផ្លាស់ប្តូរទស្សនៈគ្នា អំពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកម្ពុជា-ចិន។

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏នឹងអញ្ជើញទស្សនាស្តង់ខ្មែរចំនួន ៤០ស្តង់ ដែលបានតាំងពិព័រណ៍ពាណិជ្ជកម្មបង្ហាញទំនិញផ្សេងៗ របស់កម្ពុជា ដើម្បីជំរុញពាណិជ្ជកម្មកម្ពុជា-ចិន ឲ្យបានច្រើនថែមទៀត ហើយក៏នឹងមានការទស្សនាតំបន់នានា នៅខេត្តយូណានផងដែរ៕