Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមិ៨បន្ថែមទៀត ដោយបំបែកចេញពីភូមិចាស់ ក្នុងខេត្តត្បូងឃ្មុំ

11-06-2016 09:24

(ត្បូងឃ្មុំ)៖ ក្រសួងមហាផ្ទៃបានចេញប្រកាសថ្មីមួយ ស្តីពីការបង្កើតភូមិ នៃខេត្តត្បូងឃ្មុំ ដោយភូមិដែលត្រូវបង្កើតថ្មីនេះ មានចំនួន៨ បំបែកចេញពីភូមិចាស់។

ភូមិដែលត្រូវបំបែកថ្មីរួមមាន៖

1-បង្កើតភូមិជាំម្ជូរ ភូមិតាពេញ និងភូមិត្រពាំងព្រលិត ដោយបំបែកចេញពីភូមិព្រអង្គ នៃឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
2-បង្កើតភូមិសែនជ័យ ដោយបំបែកចេញ ពីភូមិរំចេក នៃឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
3-បង្កើតភូមិសែនផល ដោយបំបែកចេញ ពីភូមិខ្ពច នៃឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
4-បង្កើតភូមិសែនប្រពៃ ដោយបំបែកចេញពីភូមិកំពៃ នៃឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
5-បង្កើតភូមិបន្ទាយ ដោយបំបែកចេញពីភូមិជំនឹក នៃឃុំជំនឹក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
6-បង្កើតភូមិថ្មី​សែនជ័យ នៃឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

សូមអានប្រកាសរបស់ក្រសួងមហាផ្ទៃទាំងស្រុង៖