(ភ្នំពេញ)៖ យោងតាម Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចេញនៅព្រឹកថ្ងៃទី១១ ខែមិថុនានេះបានឲ្យដឹងថា យប់មិញសម្តេចតេជោ ហ៊ុន សែន គេងចាំមើលបាល់ទាត់ Euro 2016 បើកឆាក បារាំង ប៉ះ រ៉ូម៉ានី ប៉ុន្តែអត់បានមើលដោយសារ លង់លក់បាត់ ដោយបាល់មើលវិញ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះយ៉ាងដូច្នេះថា «យប់មិញញត្រីរស់ក៏រួច ទន្សាយក៏រួច។ ដេកចាំមើលបាល់ទាត់ លង់លក់បាត់ បាល់វាមើលយើងវិញ។ សំរាកមិនគ្រប់ព្រឹកនេះមកវាយកូនគោលវាយមិនបានល្អ។ ជូនពរបងប្អូនសុខសប្បាយ និងរីករាយថ្ងៃសំរាកចុងសប្តាហ៍»៕