(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU បានចេញសេចក្តីជូនដំណឹង ប្រាប់ដល់សង្គមស៊ីវិល បុគ្គលឯកជន ចង់ចូលរួមសង្កេតការណ៍ ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៥-២០១៦ ត្រូវទៅចុះឈ្មោះ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះ។

សេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថា ចំពោះនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវចុះឈ្មោះ នៅការិយាល័យសមាគមនិស្សិត RUPP។ ចំណែកយុវជនជាសមាជិក សហភាពយុវជនកម្ពុជា (ស.ស.យ.ក) ត្រូវចុះឈ្មោះនៅស.ស.យ.ក។

រីឯនិស្សិត នៅសាកលវិទ្យាល័យផ្សេងៗ ឫស្ថាប័នសង្គមស៊ីវិល អ្នកស័គ្រ្មចិត្ត​ អាចចុះឈ្មោះ នៅការិយាល័យសាកលវិទ្យាធិការ ឫ សមាគមនិស្សិត ដែលសាកលវិទ្យាធិការប្រគល់ភារកិច្ចឲ្យទទួលចុះឈ្មោះ។

ព័ត៌មានលំអិត សាធារណជន អាចតាមដានបានក្នុងគេហទំព័រ អ.ប.ព(www.acu.gov.kh) ទំព័រហ្វេសប៊ុក(Facebook) របស់ អ.ប.ព(www.facebook.com/acukhmer) និងទាក់ទងតាមទូរស័ព្ទ ០៧៧ ៦៩២ ៧០០ ០១៦ ៥៣៤ ៨០៦ ០១៥ ៥១១ ៦៦៦៕

សូមអានសេចក្តីជូនដំណឹងរបស់ អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖