(ភ្នំពេញ)៖ មនុស្ស៣៦នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នៅ៨រាជធានី-ខេត្ត ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញើន១៦ករណី ក្នុងនោះមុខសញ្ញាជួញដូរ២១នាក់ និងមុខសញ្ញាប្រើប្រាស់១៥នាក់ ដកហូតថ្នាំញៀន ​មេ​តំ​ហ្វេ​តា​មីន ​(ice) ចំនួន២៦៥.១៥​ក្រាម​,​ ២​កញ្ចប់​ធំ​, ១៦​កញ្ចប់​តូច ​និង​មេ​តំ​ហ្វេ​តា​មីន​(wy) ៦.២៦​ក្រាម​ នេះបើតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។​

ប្រភពព័ត៌មានដដែលបញ្ជាក់ថា រាជធានី-ខេត្តបង្ក្រាបរួមមាន រាជធី​ភ្នំពេញ ​បង្ក្រាប​១​ករណី​ ​ឃាត់ខ្លួន​៤​នាក់, ​កណ្ដាល​បង្ក្រាប​២​ករណី​ ​ឃាត់ខ្លួន​២​នាក់, តាកែវបង្ក្រាប​៣​ករណី​, ​សៀមរាប បង្ក្រាប​៥​ករណី ឃាត់ខ្លួន​១៣​នាក់, បាត់ដំបងបង្ក្រាប​ ២​ករណី​ ​ឃាត់ខ្លួន​៥​នាក់​, កំពង់ស្ពឺបង្ក្រាប​១​ករណី ​ឃាត់ខ្លួន​ម្នាក់, ​កំពង់ចាមបង្ក្រាប​១​ករណី ​ឃាត់ខ្លួន​២​នាក់​, ​ស្ទឹង​ត្រែង​បង្ក្រាប​១​ករណី​ ​ឃាត់ខ្លួន​២​នាក់៕