(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ដ្រីរាជការក្រោមឱវាទ ចុះសួរសុខទុក្ខ ក្រុមយុវជនដែលកំពុងស្នាក់នៅកែប្រែខ្លួនពីគ្រឿងញៀន ក្នុងមណ្ឌលអប់រំកែប្រែឱកាសខ្ញុំ នារសៀលថ្ងៃទី១០ ខែមិថុនា​​ ឆ្នាំ២០១៦នេះ ដែលមានទីតាំងស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។​

ក្នុងឱកាសនេះដែរ លោកអភិបាលរាជធានីភ្នំពេញ បានផ្ដាំផ្ញើទៅកាន់ក្រុមយុវជនថា «នៅពេលដែលចេញពីមណ្ឌលកែប្រែនេះទៅ មិនត្រូវបណ្ដោយខ្លូនឱ្យធ្លាប់ចូលក្នុងរណ្ដៅ គ្រឿងញៀន​ឡើង​វិញនោះ​ទេ ហើយបានសូមផ្ដាច់ជ្ញារចិត្តឱ្យបាន»

បន្ថែមពីនេះ លោកអភិបាលរាជធានី បានស្នើរដល់មាតាបិតាអាណាព្យាបាល នៅពេលមកទទួលយក កូន ក្មួយ ពីមណ្ឌលនាពេលនេះ ត្រូវខិតខំថែទាំសុខភាព និងជួយដល់កូនចៅ ក្នុងការអោយកូន​ចៅបាន​ទៅរៀនសូត្រឡើងវិញ ឬក៏ទៅធ្វើការជំនាញអ្វីមួយ។

សូមបញ្ជាក់ថា បច្ចប្បន្នជនរងគ្រោះដែលកំពុងស្នាក់នៅក្នុងមណ្ឌលកែប្រែនេះសរុប១១៧៨នាក់ ស្រី៨៥នាក់៕