(ភ្នំពេញ)៖ នៅចុងខែតុលា ឆ្នាំ២០១៦នេះ ក្រុមហ៊ុនជាង ៣០០ នឹងរួមគ្នាតាំងបង្ហាញវិស័យម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និង ភោជនីយដ្ឋាននៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ ការរៀបចំពិព័រណ៍ CAMFOOD’16 /CAMHOTEL’16 នឹងរៀបចំឡើងនៅថ្ងៃទី២១-២២ ខែតុលា ហើយការតាំងពិព័រណ៍នេះ នឹងត្រូវធ្វើឡើងជាមួយការប្រកួតប្រជែង ដ៏គួរឲ្យទាក់ទាញក្នុងវិស័យបដិសណ្ឋារកិច្ចកម្ពុជាផងដែរ។

ពិព័រណ៍រៀបចំយ៉ាងយកចិត្តទុកដាក់ពីសំណាក់សហព័ន្ធទេសចរណ៍កម្ពុជា ហើយព្រឹត្តិការណ៍នេះ នឹងទាក់ទាញចំនួន នៃអ្នកចូលរួមដាក់តាំងបង្ហាញផលិតផល បេក្ខភាពប្រកួតប្រជែង ព្រមទាំងអ្នកចូលរួមទស្សនាយ៉ាងច្រើន។ ចំនួន នៃអ្នកតាំងបង្ហាញច្រើនជាង ៣០០ក្រុមហ៊ុន ជាមួយនឹងយីហោម៉ាកល្បីៗ មកពី ២២ប្រទេសផ្សេងគ្នា រួមទាំងក្រុមហ៊ុន ដែលចូលតាមរយៈ PAVILION មកពីសហរដ្ឋអាមេរិច សធារណរដ្ឋប្រជាមានិតចិន ប្រទេសអ៊ីតាលី ម៉ាឡេស៊ី ជប៉ុន ថៃនិងកម្ពុជាផងដែរ។ពិពរ័ណ ក៏បានផ្តោតទៅលើការដាក់តាំងបង្ហាញនូវផលិតផល ឧបករណ៍ បច្ចេកវិទ្យានិងគំនិតថ្មីៗចុងក្រោយ ទៅកាន់វិស័យសណ្ឋាគារ &ភោជនីយដ្ឋាន និងការរៀបចំ Catering ដ៏សំខាន់មួយនេះ។

លើសពីនេះទៀត ពិព័រណ៍នេះ ក៏ជាឱកាសពិសេសសម្រាប់ក្រុមហ៊ុន អ្នកចែកចាយចំណីអាហារ និងភេសជ្ជៈក្នុងការស្វែងរកអ្នកផ្គត់ផ្គង់ថ្មីៗ ព្រមទាំងបង្កើតនូវដៃគូវិនិយោគ ជាមួយក្រុមហ៊ុនផលិតកម្ម ដែលបាននឹងកំពុងស្វែងរកភ្នាក់ងារក្នុងប្រទេសកម្ពុជាដូចគ្នា។ ភាពលេចធ្លោ នៃពិពរ័ណ៍ នឹងត្រូវបានរំលេចឡើងតាមរយៈការប្រកួតប្រជែង នៅលើផ្នែក ដែលមាននៅក្នុងវិស័យបដិសណ្ឋារកិច្ច ជារៀងរាល់ថ្ងៃ នៃពិព័រណ៍ ដែលរួមមានការប្រកួតប្រជែងលើជំនាញចម្អិនអាហារ ការប្រកួតប្រជែងជើងឯកឆុងកាហ្វេ ការប្រកួតប្រជែងផ្នែកក្រឡុកស្រា ការប្រកួតប្រ ជែងលើការរៀបចំគ្រែ ការប្រកួតប្រជែងលើការរៀបចំតុ ការប្រកួតប្រជែងលើការផ្តល់សេវាកម្មបម្រើ ការប្រកួតប្រជែងផ្នែកចាក់ស្រា និង ការប្រកួតប្រជែងលើផ្នែករៀបចំផ្កា។

លោក លូ ម៉េង ប្រធាន នៃសហព័ន្ធទេសចរណ៍កម្ពុជា និងជាសហប្រធាននៅក្នុងវិស័យឯកជនធ្វើការពាក់ព័ន្ធ នឹងវិស័យបដិសណ្ឋារកិច្ច បានលើកឡើងថា កម្មវិធី «CAMFOOD/CAMHOTEL’16» និងការប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ចជាតិ គឺត្រូវបានបង្កើតឡើងក្នុងគោលបំណងគាំទ្រលើការអភិវឌ្ឍ នៃវិស័យបដិសណ្ឋារកិច្ច ម្ហូបអាហារ និងភេសជ្ជៈនៅក្នុងប្រទេស តាមរយៈការណែនាំផលិតផល ឧបករណ៍ផ្គត់ផ្គង់ចុងក្រោយ និងការផ្សព្វផ្សាយជំនាញចម្អិនអាហារ ឯកទេសលើម្ហូបអាហារ និងភេសជ្ជៈ ដែលកើតមានក្នុងការប្រកួតប្រជែង ដ៏ច្រើន។

កម្មវីធីCAMFOOD/CAMHOTEL’16 និង ការប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ចជាតិ ត្រូវបានគាំទ្រដោយក្រសួងទេសចរណ៍ ក្រសួងពា ណិជ្ជកម្ម និង រៀបចំដោយសហព័ន្ធទេសចរណ៍ សមាគមសណ្ឋាគារកម្ពុជា សហព័ន្ធចុងភៅកម្ពុជា សមាគមចុងភៅកម្ពុជា សមាគមភោជ នីយដ្ឋានកម្ពុជា និងសមាគមអ្នកជំនាញស្រាកម្ពុជា។ ការតាំងពិព័រណ៍ គឺត្រូវបានរៀបចំដោយក្រុមហ៊ុន AMB Tarsus Events Group ដែលជាអ្នករៀបចំព្រឹត្តិការណ៍ដ៏ធំលក្ខណៈអន្តរជាតិ ជាមួយការតាំងពិពរ័ណ MYANFOOD និង WOFEX នៅក្នុងប្រទេសហ្វីលីពីន៕