(ភ្នំពេញ)៖ តារាចម្រៀងស្រស់សោភា សំឡេងផ្អែមត្រជាក់ កញ្ញា មាស សុខសោភា បានបញ្ចប់ការថតស្ពតពាណិជ្ជកម្មថ្មីរបស់ ស្រាបៀរលីអូ ជាមួយពាក្យស្លោក «ភាពអស្ចារ្យអាច កើតឡើងគ្រប់ពេល - Anything Can Happen» ដែលឆ្លុះបញ្ចាំងពីគោលបំណង ម៉ាកសញ្ញាក្នុងការផ្តល់ជូនអតិថិជន នូវបទពិសោធន៍ដ៏គួរឲ្យរំភើប និងភ្ញាក់ផ្អើល។ ស្ពតពាណិជ្ជកម្មនេះ ដឹកនាំដោយលោក Sihabutr Xoomsai ស្តីពីមិត្តភក្តិមួយក្រុមប្រើដបស្រាបៀរ លីអូ ដើម្បីផ្លាស់ប្តូរនូវការមើលឃើញ នូវអ្វីដែលនៅជុំវិញខ្លួនពួកគេ និងដើម្បីបន្ថែមនូវភាពសប្បាយរីករាយ។

យោងតាមអ្នកនាង កាន់ជីត ភាវផាន់ឈូ ប្រធានគ្រប់គ្រងយុទ្ធសាស្រ្តទីផ្សារប្រចាំតំបន់ របស់ក្រុមហ៊ុនស្រាបៀរ លីអូ បានឲ្យដឹងថា ម៉ាកសញ្ញារបស់យើង ព្យាយាមជំរុញ​ទឹកចិត្តអតិថិជន ឲ្យ​មានការរស់នៅ ពេញដោយភាពរីករាយ ចេះសហការគ្នា និងមានភាពច្នៃប្រឌិត។

អ្នកនាង កាន់ជីត ភាវផាន់ឈូ បានឲ្យដឹងថា ជាទូទៅមនុស្សភាគច្រើន តែងភ័យខ្លាចក្នុងការធ្វើអ្វីមួយ ដែលហួសការរំពឹងទុក ដោយសារពួកគាត់មិនចង់ធ្វើអ្វី ដែលខុសប្លែកពីគេ ឬពីការចង់បានក្នុងសង្គម។ តែទោះជាយ៉ាងណា ភាពអស្ចារ្យអាចកើតឡើង គ្រប់ពេលជាមួយ ស្រាបៀរ លីអូ ដែលអាចជំរុញពួកគាត់ឲ្យ ធ្វើអ្វីមួយលើសពីការរំពឹងទុក ដែលអាចបង្កើតជា ឱកាសមួយដ៏អស្ចារ្យលើសពីការរំពឹងទុក។ ទស្សនៈនេះគឺបានបង្ហាញ នៅក្នុងស្ពតរបស់យើង ដែលមានបុរសស្រាបៀរ លីអូ មួយក្រុមបានបង្កើត នូវទិដ្ឋភាពដ៏រីករាយ និងអស្ចារ្យជាច្រើន ពិសេសជាមួយ ស្រាបៀរលីអូ ភាពអស្ចារ្យ ភាពរីករាយ នឹងមានច្រើន លើសពីការរំពឹងទុក ព្រមទាំងអាចបង្កើតនូវភាពភ្ញាក់ផ្អើលជាច្រើនទៀត។

អ្នកនាង កាន់ជីត ភាវផាន់ឈូ «យុទ្ធនាការថ្មីនេះ ត្រូវបានបង្កើតឡើងជាពិសេស ដើម្បីទាក់ទាញទីផ្សារកម្ពុជា និងបានចេញនៅលើប្រព័ន្ធផ្សព្វផ្សាយជាច្រើន ជាមួយគុណភាពផលិតខ្ពស់ និងជាលើកដំបូង ដែលស្រាបៀរ លីអូ សហការជាមួយតារាឯកអគ្គរាជទូត ម៉ាកសញ្ញារបស់យើង​ ហើយយើងមានសេចក្តីរីករាយក្រៃលែង ដែលមានកញ្ញា មាស សុខសោភា ជាឯកអគ្គរាជទូតរបស់យើង ព្រោះយើងជឿជាក់ថា គាត់តំណាងឲ្យ យុវវ័យកម្ពុជាទាំងអស់ ហើយគាត់ជាមនុស្សឧស្សាហ៍ព្យាយាម និងមានភាពរួសរាយ រាក់ទាក់។ នៅពេលដែលស្រាបៀរ លីអូ មានតារាឯកអគ្គរាជទូតជាលើកដំបូង យើងជឿជាក់ថា យុទ្ធនាការផ្សព្វផ្សាយនេះ គឺជាយុទ្ធសាស្រ្តដ៏ត្រឹមត្រូវមួយដើម្បី ផ្សព្វផ្សាយ និងធ្វើការជាមួយឯកអគ្គរាជទូត»

អ្នកនាងបន្ដថា សម្រាប់អ្នកគាំទ្រកញ្ញា មាស សុខសោភា នឹងរំភើបរីករាយក្នុងការទស្សនាស្ពតពាណិជ្ជកម្ម​ ដែលគាត់ដើរតួជាតួអង្គដ៏សំខាន់ ក្នុងការបង្កើតព្រឹត្តការណ៍មួយដ៏គួរឲ្យភ្ញាក់ផ្អើល និងរីករាយក្នុងចំណោម មិត្តភក្តិជាច្រើនទៀត៕