(ភ្នំពេញ)៖ កម្មវិធី «តន្ត្រីមហាសប្បាយ Pocari Sweat» នៅថ្ងៃសុក្រ ទី១០ ខែមិថុនានេះ ទស្សនិកជននឹងកាន់សប្បាយរីករាយ រំសាយអារម្មណ៍ ជាមួយតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជាដូចជា កញ្ញា យូរី, កញ្ញា ស្រីល័ក្ខ, Mr. Oun និងអ្នកចម្រៀងជនជាតិបារាំង លោក Jeremie ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៩៖០០នាទីយប់ ។ ពិសេសជាងនេះទៅទៀត ទស្សនិកជននឹងផ្ទុះសំណើចក្អាកក្អាយជាមួយក្រុមកំប្លែង CBS ផងដែរ។

ទស្សនិកជនអាចទស្សនាដោយសេរី និងរីករាយកំសាន្តជាមួយកម្មវិធី «តន្ត្រីមហាសប្បាយ Pocari Sweat» នៅស្ទូឌីយោស្ថានីយទូរទស្សន៍ CNC ឫស្សីកែវ ឬតាមកញ្ចក់ទូរទស្សន៍ CNC ហើយទស្សនិកជនក៏អាចទស្សនាតាមរយៈ Fresh News TV ដែលធ្វើការផ្សាយបន្តផ្ទាល់ទៅលើ​ Facebook និង Youtube បានយ៉ាងងាយស្រួលផងដែរ។

សូមរង់ចាំទស្សនាការផ្សាយបន្តផ្ទាល់ «តន្ត្រីមហាសប្បាយ Pocari Sweat» ជាមួយ Fresh News TV ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៩៖០០នាទី យប់នេះកុំបីខាន៕