(ស្ទឹងត្រែង)៖ កម្លាំងនគរបាលខេត្តស្ទឹងត្រែង បានចុះបង្រ្កាប និងចាប់ខ្លួនជនចែកចាយគ្រឿងញៀនចំនួន២នាក់ ក្នុងនោះម្នាក់ជាមេភូមិ ក្នុងខេត្តរតនគិរី នៅចំណុចភូមិណាអូង ឃុំស្រែសំបូរ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ព្រមទាំងដកហូតថ្នាំញៀន ជាង២ក្រាម។

ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះថា ជនសង្ស័យខាងលើ ដែលត្រូវបានចាប់ខ្លួនកាលពីម្សិលមិញមានឈ្មោះ អ៊ីន ស៊ានម៉ាលី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ និងឈ្មោះ មី ប៊ូឡាំ ភេទប្រុស អាយុ៦៧ឆ្នាំ ជាមេភូមិ នៃឃុំប៉ាក់​កាឡាន់ ស្រុកវឺនសៃ ខេត្តរតនគីរី។ ក្រោយពីបានឃាត់ខ្លួនហើយ កម្លាំងនគរ​បាល បានដកហូតថ្នាំញៀនមួយកញ្ចប់ធំ ប្រភេទមេតំហ្វេតាម៉ីន ICE ទម្ងន់២៤៨.៨ក្រាម។

បច្ចុប្បន្នសមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ចែង​តាមនីតិវិធីច្បាប់​៕