(ភ្នំពេញ)៖ ក្រុមហ៊ុន Ford និង ក្រុមហ៊ុន RMA Cambodia ដែលជាដៃគូសហការ បាននឹងកំពុងតែព្យាយាមពង្រីកទីផ្សាររថយន្ត ដឹកអ្នកដំណើរនៅកម្ពុជា ជាមួយនឹងរថយន្ត Transit រូបរាងថ្មី២០១៦ ដែលទើបនឹងមកដល់ប្រទេសកម្ពុជា កាលពីប៉ុន្មានសប្ដាហ៍មុននេះ។ រថយន្តប្រភេទនេះ ស័ក្ដិសមឥតខ្ចោះសម្រាប់ការធ្វើពាណិជ្ជកម្ម ជារថយន្តសម្រាប់ដឹកអ្នកដំណើរ និងជារថយន្តដឹកសិស្សជាដើម។

រថយន្ត Ford Transit 2016 នេះមាន១៥កៅអី ប្រើម៉ាស៊ីនម៉ាស៊ូតមានកម្លាំងខ្លាំង និងមានបំពាក់បច្ចេកវិទ្យា ប្រកបដោយសុវត្ថិភាពខ្ពស់ ស័ក្ដិសមបំផុតសម្រាប់ដឹកអ្នកដំណើរ។

រថយន្ត Ford Transit បានដាក់លក់ទូទាំងពិភពលោក ដែលមានជាង១១៦ទីផ្សារ ដែលចំនួនលក់បានកើនឡើងរហួតដល់៨លានគ្រឿង រថយន្តនេះបានកំណត់គោលដៅថ្មី នៃការប្រើប្រាស់យូរអង្វែង ជាមួយនឹងគុណភា និងភាពជឿជាក់ខ្ពស់។ គោលដៅនៃការរចនារថយន្តនេះ គឺដើម្បីដោះស្រាយបញ្ហា ជូនសហគ្រិនក៏ដូចជាក្រុមហ៊ុនផ្សេងៗ ក្នុងការបង្កើតនូវផលិតភាព និងប្រាក់ចំនេញផងដែរ។ រថយន្ត Ford Transit ម៉ូដែលថី្ម២០១៦ នេះ បានផលិតឡើងជាមួយនឹង បច្ចេកវិទ្យាចុងក្រោយបំផុត មានកម្លាំងខ្លាំង ស៊ីប្រេងតិច អាចដឹកទំនិញ និងផ្ទុកទម្ងន់បានធ្ងន់ និងមានសុវត្ថិភាពខ្ពស់។

លោក David Westerman នាយកគ្រប់គ្រងក្រុមហ៊ុន Ford ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច បានឲ្យដឹងថា «អតិថិជនរាប់លាននាក់ នៅជុំវិញពិភពលោកមានការពេញចិត្ត ចំពោះរថយន្ត Ford Transit នេះជាខ្លាំងដោយសារតែគុណភាព ភាពរឹងមាំគ្មានគូរប្រៀប ម៉្យាងទៀតវាក៏មានតម្លៃសមរម្យផងដែរ យើងមានមោទនភាពណាស់ ដែលបាននាំយករថយន្ត១៥ កៅអី ស៊េរីថ្មីនេះចូលមកប្រទេសកម្ពុជា»

រថយន្ត Ford Transit ជារថយន្តដែលមានលក្ខណៈមាំ អាចប្រើប្រាស់បានយូរ បំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 2.2L គឺជាម៉ាស៊ីនតែមួយ ដែលបំពាក់ទៅលើរថយន្ត Ford Ranger ដែលមានកំលាំងម៉ាស៊ីន រហូត155PS និងកំលាំងអូសសន្តោង 385Nm ជាប្រភេទម៉ាស៊ីន TDCi លេខដៃ៦លេខ។

លោក ងន សាំង នាយកប្រចាំក្រុមហ៊ុន RMA Cambodia បានឱ្យដឹងថា «ក្រុមសហគមន៍ សាលារៀនក៏ដូចជាក្រុមហ៊ុនអាជីវកម្មនានា នឹងមានពេញចិត្តចំពោះរថយន្តមួយនេះ ដោយសារតែរថយន្ត Ford Transit ជារថយន្តដែលប្រើម៉ាស៊ីនម៉ាស៊ូតស៊ីប្រេងតិច មានកម្លាំងខ្លាំង ផ្ទុកមនុស្សបានច្រើន មានសុវត្ថិភាពខ្ពស់ និងមានកៅអីដែលអាចបត់បែន បានយ៉ាងងាយស្រួល»។

រថយន្តនេះបានរចនាឡើង ដោយមានមុខងងារប្រហាក់ប្រហែល ទៅនឹងរថយន្តគ្រួសារ ដើម្បីធានាផាសុកភាពអ្នកដំណើរ អាចបើកបរបាននូវកគ្រប់ស្ថានភាពផ្លូវ មិនថាផ្លូវខេត្ត ឬក្នុងក្រុងនោះទេ។ រថយន្ត Ford Transit 15 កៅអីម៉ូដែលថ្មីនេះ មានមុខងារច្រើនជាងមុន និងមានផ្នែកខាងក្នុងធំទូលាយ កៅអីបើកបរ និងចង្កូតត្រូវបានរចនាជាថ្មី និងធ្វើឲ្យការបើកបរកាន់តែភាពរលូន។

ផ្នែកខាងក្នុងបានរចនា យ៉ាងសម្រិតសម្រាំង ដែលអាចកាត់បន្ថយសម្លេងរំខាន ពីខាងក្រៅចូលទៅក្នុងរថយន្ត ធ្វើឲ្យការធ្វើដំណើរកាន់ តែមានភាពងាយស្រួល និងមានផាសុកភាពសម្រាប់អ្នកដំណើរ។ មានបំពាក់ឈ្នាន់ជាន់ស្វ័យប្រវិត្ត ជួយសម្រួលដល់ការឡើងចុះពី រថយន្ត និងមានដំបូលខ្ពស់ ដែលអាចឲ្យអ្នកដំណើរដើរទៅកន្លែងអង្គុយ បានយ៉ាងងាយស្រួល។ លើសពីនេះទៅទៀត រថយន្តនេះមានបំពាក់ម៉ាស៊ីនត្រជាក់ និងអំពូលគ្រប់ជួរ និងមានធ្នើផ្ទុកឥវ៉ាន់ដ៏ធំទូលាយផងដែរ។

រថយន្តនេះមានផ្នែកខាងក្នុង ធំទូលាយអាចផ្ទុកឥវ៉ាន់បានច្រើន ដូចជាថ្នាក់ដាក់ឥវ៉ាន់នៅខាងក្រោម កៅអីខាងមុខ ថ្នាក់សម្រាប់់ដាក់សម្ភារៈ ក៏ដូចជាកន្លែងដាក់កែវទឹក នៅលើទ្វារជាដើម។ រថយន្ត Ford Transit ស៊េរីថ្មីភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាឈានមុខគេ ដែលអាចធ្វើអ្នកបើកបរ និងអ្នកធើ្វដំណើរ មានទំនុកចិត្តខ្ពស់លើគុណភាព។ ជាក់ស្តែងដូចជាប្រព័ន្ធទប់លំនឹង និងការក្រឡាប់ (Roll Over Mitigation) ដែលមានបំពាក់នូវភាពឆ្លាតវៃ លើប្រព័ន្ធហ្រ្វាំងក្នុងករណីផ្លូវកោងខ្លាំង តាមរយៈសេនសឺ។ ជាពិសេស ប្រព័ន្ធ Traction Control មានសមត្ថភាពក្នុងការធានាបាននូវភាពនឹងល្អ មិនឃ្លោង មិនវេរ គ្រប់ស្ថានភាពផ្លូវ។

រថយន្ត Ford Transit ស៊េរីថ្មីត្រូវបានរចនារូបរាង្គទំនើប រឹងមំា ប្លែក និងធំទូលាយ តែរក្សាបានូវលក្ខណៈ Airo Dynamic ដែលជួយអោយរថយន្តនេះ នៅតែអាចបើកបរបានលឿន មានលំនឹង ជំនះនឹង ខ្យល់។

រថយន្ត Ford Transit 2016 គឺជារថយន្តដែលមានតួនិងសាក់ស៊ី (Chassis) របស់រថយន្តរួមគ្នា ផ្ដល់នូវកម្លាំងខ្លាំង ប៉ន្តែនៅតែអាចរក្សាទំងន់នៅដដែល ទោះបីជារថយន្តត្រួវបានផលិតឡើង ជាមួយនឹងដែកដែលមានលក្ខណៈមាំស្វិត សម្រាប់ការប្រើប្រាស់បានយូរនិងល្អបំផុត។

រថយន្ត Ford Transit មានបំពាក់លក្ខណៈពិសេស សំខាន់ផ្សេងទៀតរួមមាន៖

- ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ ដែលអាចកើតមាននៅខាងមុខ Pre-Collision Warning

- កាមេរ៉ា និងប្រព័ន្ធផ្តល់សញ្ញាសំរាប់ជំនួយ ដល់ការចូលចត Rear Camera with Front & Rear Sensors

- ពោងសុវត្ថិភាពពីរសំរាប់អ្នកបើកបរ និងអ្នកដំណើរងាងមុខ (Driver and Front Passenger Airbags)

- ប្រព័ន្ធហ្រ្វាំង ABS និង EBD (Anti-Lock Braking System & Electronic Brake-Fore Distribution

- ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត អាចជួយឲ្យអ្នកបើកបរមានទំនុកចិត្ត ក្នុងការបើករថយន្តឡើងចំណោត ដោយទប់មិនឲ្យរថយន្តជ្រុលទៅមុខ ឬរអិលទៅក្រោយ (Hill Start Assist: helps the driver pull away on a steep climb)

- កៅអីជួរទីប្រាំអាចចល័តបាន (Removable Fifth Row Quad Seat)

- កញ្ចក់ចំហៀងមានបំពាក់ភ្លើងផ្ដល់សញ្ញា និងអាចបត់បានដោយស្វ័យប្រវត្តិ (Auto-Folding Side Mirrors with Sign indicators)

- ចង្កៀងមុខភ្លឺច្បាស់ល្អ មានស៊េរ៉េហ្វាកូដឡើងចុះបាន (Quad Beam Auto Headlamp with Manual High Beam Assist)

- ភ្ជាប់មកជាមួយនូវញញួ នៅក្បែរទ្វារសម្រាប់វាយបំបែកកញ្ចក់ នៅក្នុងករណីបន្ទាន់ (Emergency Release Hammer on Single Side Load Door)

- ធុងសាំងដែលមានចំណុះរហូតដល់៨០លីត្រ (80-litre Fuel Tank)