(កោះកុង)៖ ជនល្មោភកាមតណ្ហាម្នាក់ បានចាប់រំលោភក្មេងស្រីមិនទាន់គ្រប់អាយុម្នាក់ រហូតបានសម្រេច តែត្រូវបានកម្លាំងអធិការស្រុកមណ្ឌលសីមា តាមប្រមាញ់ និងចាប់វាយខ្នោះភ្លាមៗ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោក សំ ឃិតវៀន ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃទី១០មិថុនានេះថា ជនសង្ស័យមាន ឈ្មោះ ឈឹម រ៉ាឌី អាយុ២៥ឆ្នាំ មុខរបរកម្មករ ទីលំនៅមិនពិតប្រាកដ។

ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ រ.ប.ស.ន អាយុ៤ឆ្នាំ ជាសិស្សសាលា មានទីលំនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោកស្នងការបានបន្ថែមថា «ក្រោយពីទទួលបានពាក្យបណ្តឹងពី ក្រុមគ្រួសារក្មេងស្រីរងគ្រោះភ្លាម ខ្ញុំបានបញ្ជាកងកម្លាំងនគរបាល គ្រប់មូលដ្ឋានទាំងអស់ ធ្វើការស៊ើបសង្កេតជាបន្ទាន់ ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យ ឲ្យបានមិនរត់រួចឡើយ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅម៉ោង១៣៖១៥នាទី ថ្ងៃទី០៩ ខែមិថុនាតែម្តង»

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការផ្ដន្ទាទោស ទៅតាមនីតិវិធីច្បាប់។ ចំណែកឯក្មេងស្រីរងគ្រោះ ក្រោយពីបានធ្វើកោសល្យវិច័យរួចមក អ្នកគ្រូពេទ្យបានបញ្ជាក់ថា គាត់ពិតជាបានបាត់បង់ធាតុដើមអស់មែន (ព្រហ្មចារី) ដោយសារជនគំរកនេះ៕