(ភ្នំពេញ)៖ ក្រុមការងារសាលារាជធានីភ្នំពេញ និងអជ្ញាធរខណ្ឌចំការមន ដឹកនាំដោយ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានី បានចុះពិនិត្យផលប៉ះពាល់ គម្រោងស្ពានអាកាសចំនួន៤ខ្សែបន្ថែមទៀត នៅតំបន់ស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នេះបើយោងតាម Facebook Page ផ្លូវការ របស់រដ្ឋបាលរាជធានីភ្នំពេញ។

Facebook Page របស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមទៀតថា ការចុះពិនិត្យផលប៉ះពាល់ គម្រោងស្ពានអាកាសចំនួន៤ខ្សែខាងលើនេះ គឺដើម្បីស្រង់យកផលប៉ះពាល់នានាពាក់ព័ន្ធ នឹងគម្រោងនេះ។ ជាគម្រោងដែលធ្វើឡើង ក្នុងគោលបំណងជួយសម្រួល ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅរាជធានីភ្នំពេញ៕