(អាមេរិក)៖ ទីបំផុតប្រធានាធិបតីជិតផុតអណត្តិរបស់អាមេរិក លោក បារ៉ាក់ អូបាម៉ា បានថ្លែងថា លោកព្រមទទួលយកលោកស្រី ហ៊ីលឡារី គ្លីនតុន ជាផ្លូវការហើយសម្រាប់ ការឡើងជាបេក្ខភាព ប្រជាធិបតីអាមេរិក ព្រោះលោកស្រីពិតជាសក្តិសមណាស់។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦។

លោក អូបាម៉ា បានថ្លែងតាមខ្សែវីដេអូ ដែលបង្ហោះក្នុងបណ្តាញអ៊ីនធឺណែតថា «ខ្ញុំចង់ឲ្យអ្នក ដែល ធ្លាប់ធ្វើដំណើរជាមួយខ្ញុំ តាំងពីអណត្តិដំបូងទាំងអស់ ដឹងជាមុនថាខ្ញុំតែងនៅជាមួយលោកស្រី គ្លីនតុន ជានិច្ច។ ខ្ញុំនឹងជម្រុញដំណើរទៅមុខ ហើយតែងទន្ទឹងរង់ចាំដើម្បីចូលរួមយុទ្ធនាការ ជាមួយ លោកស្រីផងដែរ»។

គួរបញ្ជាក់ថា លោក អូបាម៉ា នឹងចូលរួមយុទ្ធនាគារឃោសនាទាក់ទាញសំឡេងឆ្នោត ជាមួយនឹង លោកស្រី គ្លីនតុន នាសប្តាហ៍ក្រោយនេះនៅតំបន់ Green Bay នៃរដ្ឋ Wisconsin ភាគខាងជើង សហរដ្ឋអាមេរិក។ នៅសល់តែរយៈពេលបីខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី អាមេរិក មកពីគណបក្សទាំងពីរនឹងត្រូវធ្វើឡើង ដែលនឹងនាំឲ្យពិភពលោកទាំងមូលមានភាព រំជើបរំជួលចង់ដឹងលទ្ធផល ថាតើមេដឹកនាំពិភពលោកថ្មីជានរណា៕