(ភ្នំពេញ)៖ លោក ត្រាន់ ដាយ ខ្វាង (Tran Dai Quang) ប្រធានាធបិតីថ្មីរបស់វៀតណាម នឹងធ្វើទស្សនកិច្ចនៅកម្ពុជា នាសប្តាហ៍ក្រោយ នេះបើតាមការប្រកាស របស់ក្រសួងការបរទេស។

លោក ត្រាន់ ដាយ ខ្វាង នឹងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី១៥ ដល់១៦ ខែមិថុនា ឆ្នាំ២០១៦ តាមការអញ្ជើញរបស់ ព្រះមហាក្សត្រកម្ពុជា។

អំឡុងទស្សនកិច្ចនេះ លោក ត្រាន់ ដាយខ្វាង នឹងចូលបង្គំគាល់ព្រះមហាក្សត្រខ្មែរ, ជួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជួបសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។ ក្រៅពីនោះ លោកនឹងចូលថ្វាយបង្គំ សម្តេចសង្ឃរាជ ទេព វង្ស និងសម្តេចសង្ឃរាជ បួរ គ្រី ថែមទៀត។

លោក Tran Dai Quang ត្រូវបានបោះឆ្នោតជ្រើសតាំង ជាប្រធានាធិបតីបន្តពីលោក ត្រឿង តាន់សាង កាលពីដើមខែមេសា ឆ្នាំ២០១៦។ មុនពេលជាប់ឆ្នោតនេះ លោក Quang ធ្លាប់ជារដ្ឋមន្ត្រីសន្តិសុខសាធារណៈ របស់ប្រទេសវៀតណាម ដែលបានកាន់តំណែងតាំងពីឆ្នាំ ២០១១៕

ខាងក្រោមនេះ ជាសេចក្តីប្រកាស របស់ក្រសួងការបរទេស៖