(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានឲ្យដឹងថា អង្គភាពគ្រប់គ្រងថ្នាក់ក្រោយបរិញ្ញាបត្រ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ត្រូវការជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១២ ចំនួន២០០កន្លែង និងថ្នាក់បណ្ឌិតជំនាន់ទី៤ ចំនួន៤៥កន្លែង ក្នុងឆ្នាំសិក្សា ២០១៥-២០១៦នេះ។

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នឹងទទួលពាក្យចូលរៀន ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះ វេលាម៉ោង ៤៖៣០នាទីរសៀល និងចូលរៀនថ្ងៃទី៧ ខែ​កក្កដា ឆ្នាំ២០១៦ (ចន្ទ-សុក្រ) សម្រាប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ (សៅរ៍-អាទិត្យ)។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសិក្សាទាំងអស់ មេត្តាអញ្ជើញមកចុះឈ្មោះចូលរៀនឱ្យបានឆាប់ ព្រោះកន្លែងមានកំណត់។ ព័ត៌មានលម្អិតទំនាក់ទំនងទូរស័ព្ទលេខ៖ ០១៥​​ ៧២ ០០ ៧២ និង០១៧ ៧៤ ៨៤ ១៤៕