(វ៉ាស៊ីនតោន)៖ ស្របពេលដែលលោកស្រី ហ៊ីលឡារី គ្លីនតុន កំពុងមានក្តីសង្ឃឹមខ្ពស់ជាងគេ ថានឹង ឈ្នះឆ្នោតនៅខែវិច្ឆិកាខាងមុខ ក្លាយជាប្រធានាធិបតីស្ត្រីដំបូងរបស់សហរដ្ឋអាមេរិកនោះ លោកស្រី ក៏បានបង្ហាញមហិច្ឆិតាមួយបន្ថែមទៀតនោះគឺ ការចង់ឲ្យតំណែងអនុប្រធានាធិបតី ធ្លាក់ទៅលើដៃ ស្ត្រីជាលើកដំបូងដូចគ្នាដែរ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦។

លោកស្រី គ្លីនតុន បានបង្ហើបនៅថ្ងៃព្រហស្បតិ៍ថា បេក្ខភាពដែលសក្តិសមសម្រាប់តំណែងអនុ ប្រធានាធិបតីអាមេរិក គឺសមាជិកព្រឹទ្ធសភាលោកស្រី Elizabeth Warren ដែលក៏ជាសមាជិកក្នុង គណបក្សប្រជាធិបតេយ្យដូចគ្នា។ លោកស្រីបានប្រាប់ Warren ឲ្យត្រៀមខ្លួនទុកជាមុនសម្រាប់កាន់ តួនាទីសំខាន់ដែលស្ថិតនៅក្រោមលោកស្រីតែមួយថ្នាក់ប៉ុណ្ណោះ។

ស្ត្រីដ៏មានឥទ្ធិពលបំផុតទីពីរលើលោកនេះ បញ្ជាក់បន្ថែមទៀតថា «ខ្ញុំគិតថាលោកស្រី Warren គឺជាស្ត្រីដ៏មានកិត្តិនាមល្អនៅក្នុងកិច្ចការសាធារណ ហើយពិតជាសក្តិសមណាស់ ក្នុងការកាន់ តួនាទីដែលខ្ញុំប្រគល់ជូន។ ខ្ញុំកំពុងរង់ចាំសហការគ្នាជាមួយលោកស្រី ក្នុងយុទ្ធនាការឃោសនា ព្រោះលោកស្រី ក៏ជាអ្នករិះគន់លោក ដូណាល់ ត្រាំភ៍ ដ៏ជំនាញមួយរូបដែរ»៕