(ភ្នំពេញ)៖ សាលាហែរុដស៍អន្តរជាតិ (Harrods International Academy) កាលពីពេលកន្លងទៅថ្មីៗនេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយ សាកលវិទ្យាល័យឆាលដាវីន (Charles Darwin University) នៃប្រទេសអូស្រ្តាលី ដើម្បីសហការគ្នាផ្តល់ នូវបទពិសោធន៍អន្តរជាតិ និងបណ្តុះបណ្តាល គរុសិស្សដែលជាអនាគតគ្រូបង្រៀន នៅប្រទេសអូស្រ្តាលី។

តាមរយ:ការសហការនេះ ក្រុមគរុសិស្សដំបូងនឹងត្រូវបញ្ជូន មកធ្វើកម្មសិក្សា នៅសាលាហែរុដស៍ អន្តរជាតិ (Harrods International Academy) នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៦ ដើម្បីស្វែងយល់ពីកម្មវិធីសិក្សាអនុ្តរជាតិ និងដកពិសោធន៍ការបង្រៀន ពីគ្រូបង្គោលនៅសាលាហែរុដស៍ ដែលសុទ្ធជាជនជាតិ ដើមកំណើត និយាយភាសាអង់គ្លេស។

នាយិកាសាលាហែរុដស៍អន្តរជាតិ អ្នកស្រី Niamh Mc Laughlin បានថ្លែងថា អ្នកស្រីមានមោទនភាពណាស់ ដែលសាកលវិទ្យាល័យ Charles Darwin University នៅអូស្រ្តាលីចាប់អារម្មណ៍ លើសាលាហែរុដស៍ (Harrods International Academy) ហើយឈានដល់សហការ ជាមួយគ្នាក្នុងការបង្ហាត់ និងផ្តល់បទពិសោធន៍ ជាក់ស្តែងដល់អនាគតគ្រូបង្រៀនអូស្រ្តាលី។

នាយកគ្រប់គ្រងកម្មវិធីសិក្សា អន្តរជាតិរបស់សាលាហែរុដស៍ អ្នកស្រី Jessica Braithwaite បានរៀបរាប់ថា ក្រៅពីកម្មវិធីចុះកម្មសិក្សា សាកលវិទ្យាល័យ Charles Darwin ក៍នឹងរួមសហការធ្វើការ ស្រាវជ្រាវអប់រំ និងបង្កើតកម្មវិធីបង្កើន សមត្ថភាពបង្រៀនដល់លោកគ្រូ អ្នកគ្រូនៃ សាលាហែរុដស៍អន្តជាតិ (Harrods International Academy) ផងដែរ។

នាយិកាគ្រប់គ្រងកម្មវិធីបទពិសោធន៍អន្តរជាតិ របស់មហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យឆាលដាវីន (Charles Darwin University) អ្នកស្រី Jenny Buckworth បានមានប្រសាសន៍ថា កម្មវិធីនេះនឹងបើកឱកាសឲ្យគរុសិស្ស ពង្រីកជំនាញរបស់ពួកគេ នៅក្នុងសាលាដែលមានសុវត្ថិភាព មានរចនាសម្ព័ន្ធច្បាស់លាស់ និងការសហការគ្នា។

អ្នកស្រីបានបន្ថែមទៀតថា ការសិក្សាស្វែងយល់ទៅវិញទៅមក និងការកសាងសមត្ថភាពរបស់បុគ្គលិកផ្នែកអប់រំ​ ក្នុងសាលារៀនជាដៃគូ អាចជួយការអភិវឌ្ឍន៏វិជ្ជាជីវៈអន្តរជាតិ ដែលជួយការអនុវត្តន៏គុណភាពបង្រៀនជាសកល។

អ្នកស្រីនាយិកា Niamh Mc Laughlin បានបន្តថា «សាលាហែរុដស៍អន្តរជាតិ តែងតែយកចិត្តទុកដាក់ ជាចម្បងលើគុណភាព នៃការបង្រៀន និងការរៀនរបស់សិស្ស ហើយតាមរយ:ការគាំទ្រ និង យោបល់ស្ថាបនា របស់មាតាបិតារបស់សិស្សហែរុដស៍ទាំងអស់ យើងសង្កេតឃើញថា គុណភាពនៃការអប់រំ របស់សាលាមានការរីកចម្រើនជាលំដាប់»

លោកស្រីបន្តថា ក្រៅពីគុណភាពអប់រំ សាលាហែរុដស៍ ក៏យកចិត្តទុកដាក់ផងដែរ លើវិន័យ និងសីលធម៌ ការថែទាំ និងការបំប៉នដើម្បីឲ្យសិស្សពូកែ។ លើសពីនេះទៀត ថ្នាក់រៀនរបស់សាលាហែរុដស៍អន្តរជាតិ (Harrods International Academy) សុទ្ធតែបំពាក់ទៅដោយ គ្រឿងបរិក្ខារទំនើបៗ ដែលគាំទ្រដល់ការបង្រៀន ការរៀន និង ការអភិវឌ្ឃន៍របស់សិស្សដូចជា៖ Smart TV អាងហែលទឹក កន្លែងលេងកំសាន្ត មជ្ឈមណ្ឌលកីឡា បណ្ណាល័យ បន្ទប់ពិសោធន៍ មជ្ឈមណ្ឌលបច្ចេកវិទ្យា (ICT Lab) បន្ទប់ហាត់សិល្ប: និងតន្ត្រី បន្ទប់ថែទាំសុខភាពកុមារ និងមជ្ឈមណ្ឌល បង្កើនភាពឆ្នៃប្រឌិត ជាដើម។

សូមបញ្ជាក់ផងដែរថា សាលាអន្តរជាហែរុដស៍អន្តរជាតិ (Harrods International Academy) គឺជាសាលាដំបូងដែលអនុវត្ត រួមបញ្ចូលគ្នានូវកម្មវិធីសិក្សាអន្តរជាតិ របស់អង់គ្លេស (IPC) ដែលមានការប្រើប្រាស់នៅជាង៩០ប្រទេស លើពិភពលោក និង គណិតវិទ្យាបែបសិង្ហបូរី ដែលល្បីល្បាញជាអន្តរជាតិ។ ទីតាំងបច្ចុប្បន្នរបស់ សាលាហែរុដស៍អន្តរជាតិ គឺស្ថិតនៅអាគារលេខ២៤ ផ្លូវ ៣០២ កែង ផ្លូវ ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០២៣ ៩៧៣ ៩៩៩ /០៧៧ ២៩៦ ៦៨៨ សារអេឡិចត្រូនិច [email protected] វេបសាយ www.harrods.edu.kh ។

សាលាហែរុដស៍អន្តរជាតិ ទទួលចុះឈ្មោះចូលរៀន សម្រាប់ថ្នាក់កម្រិតមត្តេយ្យជារៀងរាលថ្ងៃ។ សម្រាប់កម្មវិធីបឋមសិក្សា សាលាក៏ទទួលធ្វើតេស្ត និងទទួលចុះឈ្មោះ សម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧ ដែលនឹងចាប់ផ្តើម នៅខែសីហាខាងមុខនេះ។ ដោយមានការគំាទ្រខ្លាំងពីសំណាក់ មាតាបិតាសិស្ស សាលានឹងបង្កើតសាខាបន្ថែមទៀត ក្នុងសង្កាត់ទួលស្វាយព្រៃ ដែលស្ថិតនៅអាគារលេខ១ ផ្លូវ១៩៣ កែងផ្លូវ៣៧៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅក្នុងឆ្នាំសិក្សាខាងមុខនេះ៕