(ភ្នំពេញ)៖ រដ្ឋសភា នឹងរៀបចំសិក្ខាសាលាស្វែងយល់ពី «ការកសាងក្របខណ្ឌគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និង គោលនយោបាយ ហិរញ្ញាវត្ថុសាធារណៈសម្រាប់ការកសាង សេចក្កីព្រាងច្បាប់ស្តីពី ហិរញ្ញាវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧» នៅ វេលាម៉ោង៧៖៣០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។

សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ក្រោមការរៀបចំឡើងដោយ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញាវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា។ បន្ថែមពីលើនេះក៏មានបទបង្ហាញពីលោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញាវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ហិរញ្ញាវត្ថុ ព្រមទាំងវាគ្មិនសំខាន់ៗជាច្រើនរូបទៀត។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋសភា បានបញ្ជាក់ថា សិក្ខាសាលានេះ គឺដើម្បីសិក្សាស្វែងយល់ពីការកសាងក្របខណ្ឌ គោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញាវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ដែលមានអ្នកចូលរួម ពីសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងរាដរដ្ឋាភិបាលដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលដែលពាក់ព័ន្ធនានាជាច្រើនរូបទៀត៕