(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប ​លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ប្រចាំ​ថ្ងៃ​ទី​០៩​ ខែមិថុនា​ ឆ្នាំ២០១៦​ (គិត​ត្រឹម​ម៉ោង​១៦​ល្ងាច) បានឲ្យដឹងថា នៅថ្ងៃម្សិលមិញនេះ កម្លាំងនគរបាលបានឃាត់ខ្លួន មនុស្ស២៤នាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ៧ករណី ក្នុងនោះ​មានមុខសញ្ញា​ជួញដូរ១២​នាក់​ និងប្រើប្រាស់១២នាក់ ដកហូតថ្នាំញៀនប្រភេទ ​មេ​តំ​ហ្វេ​តា​មីន​(ice) ចំនួន៤.២៧​ក្រាម​,​ ១​កញ្ចប់​ធំ​ និង​១៤​កញ្ចប់​តូច​។​

គេហទំព័រអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ជនសង្ស័យទាំង២៤នាក់ ត្រូវបានឃាត់ខ្លួននៅ៤រាជធានី-ខេត្តរួមមាន៖ រាជធានី​ភ្នំពេញ ​ប​ង្រ្កាប​៤​ករណី ​ឃាត់ខ្លួន​១៩​នាក់, ​ខេត្តកណ្ដាល​ ប​ង្រ្កាប​១​ករណី ឃាត់ខ្លួន​២​នាក់, ខេត្ត​ត្បួ​ង​ឃ្មុំ ប​ង្រ្កាប​១​ករណី​ ​ឃាត់ខ្លួន​២​នាក់ និងខេត្ត​ពោ​ធ៍​សាត់ ប​ង្រ្កាប​១​ករណី​ ឃាត់ខ្លួន​ម្នាក់៕