(ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​៩​ ខែមិថុនា​ ឆ្នាំ​២០១៦​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៥​លើក​ (​យប់​៣​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់​ រង​របួសធ្ងន់​២​នាក់​ របួសស្រាល​ម្នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។​

​ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៥​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​៩​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៤​គ្រឿង​,​ រថយន្ត​ធុន​តូច​៤,​ រថយន្ត​ធុន​ធំ​១​គ្រឿង មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៣​លើក, មិន​ប្រកាន់​ស្តាំ​១​លើក,​ ប្រជែង​១​លើក​​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​៤​នាក់​ (​យប់​៣​នាក់​ )​ ។​

​នៅ​ថ្ងៃ​ទី​៩​ ខែមិថុនា​ ឆ្នាំ​២០១៦​ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន​៣,៦៤០​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​១,៥៩២​គ្រឿង​ និង​ពិន័យ​សរុប​ ២,០៤៨​គ្រឿង​៕​