(អ៉ីស្រាអ៊ែល)៖ បន្ទាប់ពីហេតុការណ៍បាញ់ប្រហារ នៅទីក្រុង Tel Aviv ដែលបានសម្លាប់ជនជាតិអ៉ីស្រាអ៊ែល៤នាក់ អ៉ីស្រាអ៊ែលបានបង្កើនការដាក់ពង្រាយយោធា នេះបើតាមសារព័ត៌មាន ស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នេះ។

សូមជំរាបថា ជនសង្ស័យពីរនាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានបើការវាយប្រហារដោយកាំភ្លើង នៅក្នុងភោជនីយដ្ឋាន​មួយកន្លែងនៅកណ្ដាលទីក្រុង Tel Aviv ប្រទេសអ៉ីស្រាអែល បណ្ដាលឲ្យមនុស្ស ៤នាក់ស្លាប់ និង​របួស​ជាច្រើននាក់​​​ទៀត។

ក្រុមអ្នកវាយប្រហារចំនួន២នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះម្នាក់ត្រូវបានបាញ់​រងរបួសធ្ងន់ធ្ងរ បច្ចុប្បន្នកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ សូមជម្រាបដែរថា អ៉ីស្រាអ៊ែល បានកាន់កាប់តំបន់ West Bank, East Jerusalem និងតំបន់ Gaza Strip នៅក្នុងឆ្នាំ១៩៦៧ អំឡុងសង្គ្រាមមជ្ឈិមបូព៌ា ដោយតំបន់ទាំងនោះ ជាផ្ទះរបស់ប្រជាជនប៉ាឡេស្ទីន​​ ជាង៥លាននាក់។

វិដេអូបង្ហាញពីការបាញ់ប្រហារស្តែងៗ