Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនស្រាបៀរអង្គរ ផ្តល់ទឹកបរិសុទ្ធអង្គរពូរ៉ូ ៥ពាន់កេស ដល់សាលាខេត្តស្ទឹងត្រែង ទុកជូនប្រជាពលរដ្ឋ

09-06-2016 18:07

(ស្ទឹងត្រែង)៖ ក្រុមហ៊ុនស្រាបៀរអង្គរ តាមរយៈទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និង សិប្បកម្ម បានផ្តល់ទឹកបរិសុទ្ធអង្គរ ពូរ៉ូ ៥០០០កេស ដល់សាលាខេត្តស្ទឹងត្រែង ទុកចែកជូនប្រជាពលរដ្ឋ។ ពិធីប្រគល់ និងទទួលទឹកបរិសុទ្ធត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៩  ខែមិថុនា ឆ្នាំ២០១៦នេះ។

ក្នុងឱកាសទទួលទឹកបរិសុទ្ធនេះ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណដល់លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ  ដែលបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ថ្វីត្បិតពេលនេះ គ្រប់តំបន់ នៃខេត្តស្ទឹងត្រែង បានទទួលទឹកភ្លៀវជោកជាំហើយក៏ដោយ ក៏ទឹក បរិសុទ្ធនេះ នៅតែជាតម្រូវការយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗដូចជា ខ្យល់កន្រ្តាក់ គ្រោះទឹកជំនន់ គ្រោះ រាំងស្ងួត គ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិនានាដែលកើតឡើងនៅក្នុងខេត្តស្ទឹងត្រែង៕