(ភ្នំពេញ)៖ ក្រសួងរៀបចំដែន នគររូបនីយកម្ម និងសំណង នៅថ្ងៃទី០៩ ខែមិថុនានេះ បញ្ជាក់ថា បញ្ហាវិវាទដីធ្លីរបស់​ប្រជាពល ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ត្រូវបានការដោះ​ស្រាយបញ្ចប់​ជាស្ថាពរ​ហើយ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងរៀបចំដែនដីបានឲ្យដឹងថា បញ្ហាដីធ្លីរបស់ប្រជា​ពលរដ្ឋ៣​គ្រួសារ ជាមួយលោក សំរិទ្ធ វណ្ណនី ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌឬស្សីកែវ នេះបានហូស​បន្លាយតាំងពី២០០៦មកម៉្លេះ ធ្វើឱ្យមានការបង្កក ការចេញប័ណ្ណរបស់ប្រជាពលរដ្ឋ២១គ្រួសារ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង និងសុរិយាដី រាជធានីភ្នំពេញ បានកោះហៅភាគីទំនាស់ ដែលពាក់ព័ន្ធមកសម្រុះសម្រួល និងដោះស្រាយ​បញ្ចប់ករណីនេះជាស្ថាពរ ហើយមន្ទីរក៏បានចេញប័ណ្ណកម្មសិទ្ធិ និងយកប័ណ្ណទៅប្រគល់ឱ្យ ប្រជាពលរដ្ឋទាំង២១គ្រួសារ ដល់ខ្នងផ្ទះផងដែរ។

ក្នុងនោះដែរប្រជាពលរដ្ឋ២១គ្រួសារ មានក្ដីសប្បាយរីករាយ និងអរគុណដល់​ក្រសួងរៀប​ចំដែនដី នគររូបនីយកម្ម និងសំណង ជាពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលតែង​តែ​យកចិត្តទុកដាក់ ចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់​កាលៈទេសៈ៕