(យេរូសាឡឹម)៖ ជនសង្ស័យពីរនាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានបើការវាយប្រហារដោយកាំភ្លើង នៅក្នុងភោជនីយដ្ឋាន​មួយកន្លែងនៅកណ្ដាលទីក្រុង Tel Aviv ប្រទេសអ៉ីស្រាអែល បណ្ដាលឲ្យមនុស្ស ៤នាក់ស្លាប់ និង​របួស​ជាច្រើននាក់​​​ទៀត នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN ចេញផ្សាយនៅមុននេះបន្តិច។

ជនសង្ស័យ​ ដែលបើកការបាញ់រះទៅលើក្រុមមនុស្សដែលកំពុងទទួលទានអាហារពេលល្ងាចនៅក្នុងភោជនីយដ្ឋាន ត្រូវ​បាន​គេស្គាល់ឈ្មោះថា Khaled Makhamra​ វ័យ ២២ឆ្នាំ និង Muhammad Makhamr វ័យ ២១។ ទាំងពីរនាក់នេះ ជាជនជាតិប៉ាឡេស្ទីន និងជាបងប្អូនជីដូនមួយនឹងគ្នា។

សាក្សីដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា ពួកគេទាំងពីរនាក់ បានដើរចូលមកក្នុងហាង ក្នុងសម្លៀកបំពាក់ ឈុតខ្មៅ និងបានបើកការបាញ់ប្រហារទៅលើកជនស៊ីវិល ដែលកំពុងតែទទួលទានអាហារពេលល្ងាច។

ក្រោយពីកើតមានករណីវាយប្រហារនេះ អាជ្ញាធរអ៉ីស្រាអែល បានបង្កជនជាតិប៉ាឡេស្ទីន ប្រមាណ ៨៣,០០០នាក់ ​ដែល​បានចូលមកកាន់ប្រទេសអ៉ីស្រាអែល មិនថា​បានចូលមកក្នុងនាមជាអ្វីទេគឺត្រូវបង្កទុកសិន៕