(ព្រះសីហនុ)៖ រថយន្តដឹកសាំងរបស់ក្រុមហ៊ុន សូគីមិចមួយគ្រឿង បានបុកគ្នាជាមួយរថយន្តទួរីស មួយគ្រឿងទៀត បណ្តាលឲ្យបុរស ២នាក់បានស្លាប់យ៉ាងអាណោចអធ័ម និងរបួសធ្ងន់២នាក់ទៀត (ស្រីម្នាក់) ស្ថិតនៅលើផ្លូវជាតិ៤ ចន្លោះគីឡូម៉ែត្រ២០៦-២០៧ ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ កម្លាំងរបស់លោកបាន ចុះទៅជួយអន្តរាគមន៍ ដោយជួយហៅរថយន្តពេទ្យ ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ខណៈរថយន្តទាំង២គ្រឿង ត្រូវស្ទូចមករក្សាទុកដើម្បី រង់ចាំការដោះស្រាយបន្តទៀត៕