(ហ្សាការតា)៖ គ្រោះធម្មជាតិរញ្ជួយដីដ៏កក្រើកកម្រិត ៦,២ នៃរង្វាស់រ៉ិចទ័រ បានវាយប្រហារកោះ បាលី នៃប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែគេនៅពុំទាន់ទទួលបានសេចក្តីរាយការណ៍ពីការខូចខាត ឬ ក៏ការព្រមាន ថានឹងអាចកើតមានរលកយក្សស៊ូណាមិនោះទេ។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៦។

ព័ត៌មានលម្អិតបន្ថែម នឹងមានការចេញផ្សាយនាពេលបន្តិចទៀតនេះ៕