(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមិថុនានេះ បានចេញសេចក្តីជូនដំណឹងមួយ បញ្ជាក់ពីការចាប់ផ្តើមយុទ្ធនាការកាត់ ទម្លាក់ខ្សែកាបិ៍ របស់ក្រុមហ៊ុននានា ពីបង្គោលភ្លើងលើអាកាស មកចូលបំពង់បណ្តាញក្រោមដីវិញ នៅតាមមហាវិថីសំខាន់ៗចំនួន៦ ដោយចាប់ផ្តើម ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ។

សេចក្តីជូនដំណឹងដដែលបានឲ្យដឹងទៀតថា ការចាប់ផ្តើមយុទ្ធនាការ កាត់ខ្សែកាបិ៍លើអាកាសទម្លាក់មកក្នុងដីនេះ ធ្វើឡើងដើម្បីពង្រឹង សុវត្ថិភាពនៃបណ្តាញខ្សែកាបិ៍ និងដើម្បីលើកកម្ពស់ សោភណ្ឌភាពរាជធានីភ្នំពេញ។

មហាវិថីទាំង៦ ​ដែលនឹងត្រូវកាត់ទម្លាក់ខ្សែកាបិ៍ ពីលើអាកាសមកចូលបំពង់បណ្តាញក្រោមដី រួមមានមហាវិថីព្រះនរោត្តម មហាវិថីសហព័ន្ធ រុស្ស៊ី មហាវិថីព្រះមុនីវង្ស មហាវិថីម៉ៅសេងទុង មហាវិថីកម្ពុជាក្រោម និងមហាវិថីព្រះសីហនុ៕

ព័ត៌មានលម្អិតសូមអានសេចក្តី ជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ទាំងស្រុង៖