(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានបើកកិច្ចប្រជុំគណៈកម្មាធិការនាយក ដើម្បីពិនិត្យផែនការសកម្មភាពការងារ និងកំណត់គោលនយោបាយ យុទ្ធសាស្ត្រ ដើម្បីចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧។

កិច្ចប្រជុំគណៈកម្មាធិការនាយករបស់គណបក្សហ៊្វុនស៊ិនប៉ិច មានការយាង និងអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្ស ដែលធ្វើឡើងនាទីស្នាក់ការកណ្តាលគណបក្ស នៅផ្លូវសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ៕