(កណ្ដាល)៖ ទូកដរដឹកសិស្សសាលាមួយគ្រឿង បានលិចនៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ បណ្ដាលឲ្យមនុស្ស១០នាក់បាត់ខ្លួន ក្នុងនោះរកឃើញភ្លាមៗចំនួន៣នាក់ ប៉ុន្ដែម្នាក់ស្លាប់ និងផ្សេងទៀតសមត្ថកិច្ចកំពុងរាវរក។ ហេតុការណ៍នេះ ស្ថិតក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

លោក អាំ ធូ អធិការនគរបាលស្រុកលើកដែក បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាលឲ្យដឹងថា ករណីលិចទូកដរនេះ បណ្ដាលឲ្យសិស្សសាលាចំនួន១០នាក់លង់ទឹកបាត់ខ្លួន ប៉ុន្ដែមនុស្ស៣នាក់បានសង្គ្រោះ (ស្លាប់ម្នាក់) និងប៉ុន្មាននាក់ផ្សេងទៀត កម្លាំងសមត្ថកិច្ចជាច្រើននាក់កំពុងរាវរក។

យ៉ាងណាមិញ សម្រាប់មូលហេតុដែលបណ្ដាលឲ្យទូកដរលិចនោះទេ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ៕