(កំពង់ធំ)៖ លោក អ៉ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារលេខាធិការដ្នានគ្រប់គ្រង់គ្រោះមហន្តរាយ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពផ្លូវដែលរងការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ក្នុងបេសកកម្មចុះពិនិត្យមន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ បានពិនិត្យលើផ្លូវមួយចំនួន៖

*ខ្សែទី១៖ ផ្លូវភូមិកំពង់ឈើទាល ទៅភូមិតាប៉ោង ក្នុងឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ មានប្រវែង ២៥,៩០០ម៉ែត្រ។

*ខ្សែទី២៖ ផ្លូវភូមិកំពង់ឈើទាល ទៅភូមិកំពីងតាគង់ ក្នុងឃុំសំបូរ និងឃុំឈូក ស្រុកប្រាសាទសំបូរ មានប្រវែង ១១,៣០០ម៉ែត្រ។

*ខ្សែទី៣៖ ផ្លូវភូមិតាអោក ទៅភូមិសណ្តាន់ ក្នុងឃុំឈូក ឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំក្លែង ឃុំឈើទាល ឃុំសណ្តាន់ ស្រុកសណ្តាន់ មាន ប្រវែង ២៧,៧០០ម៉ែត្រ។

*ខ្សែទី៤៖ ផ្លូវភូមិកំពង់ស្វាយ ទៅភូមិទៀមចាស់ មានប្រវែង ១,៨០០ម៉ែត្រ និងស្ពានបេតុង ០១កន្លែង ប្រវែង ២៤ម៉ែត្រ ក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

*ខ្សែទី៥៖ ផ្លូវភូមិសូជ័យ ទៅភូមិកំពង់ស្វាយ មានប្រវែង ៣,៥០០ម៉ែត្រ និងស្ពានបេតុង ០២កន្លែង ប្រវែង ២៤ម៉ែត្រ ក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

បន្ទាប់ពីបញ្ចប់បេសកកម្មលោក អ៉ិន ចន្ថា បានជំរុញដល់ក្រុមការងារ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវចុះពិនិត្យស្ថានភាពការខូចខាតឱ្យបានច្បាស់លាស់ ដើម្បីធ្វើរបាយការណ៍ជាក់លាក់ក្នុងការជួសជុល និងស្តារឡើងវិញដើម្បីឱ្យប្រជាពរដ្ឋធ្វើដំណើរបានស្រួល៕