(ហ្សឺណែវ)៖ ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានបញ្ចប់សម័យប្រជុំលើកទី៥១ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។ បន្ទាប់ពីបានរៀបចំកិច្ចប្រជុំសរុបចំនួន ៥៣ និង បានអនុម័ត សេចក្តីសម្រេចចិត្តចំនួន ៤១ ពាក់ព័ន្ធនឹងរបៀបវារៈតាមប្រធានបទ និងប្រទេសជាក់លាក់។

សេចក្តីថ្លែងការណ៍ព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ឲ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំរយៈពេល ៤សប្តាហ៍ (ពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២) ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ បានទ្បើងថ្លែងបទអន្តរាគមន៍សរុប ២៥ លើក ដែលបានលាតត្រដាងពីវឌ្ឍនភាពនិងសមិទ្ធផលរបស់កម្ពុជា លើកិច្ចការសិទ្ធិមនុស្សជាច្រើនវិស័យ រួមទាំងសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ានចំនួនបីផងដែរ៕

ខាងក្រោមនេះគឺជាខ្លឹមសារសំខាន់ៗខ្លះ ដកស្រង់ចេញពីបទអន្តរាគមន៍របស់កម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៖