(ភ្នំពេញ)៖ ព្រះករុណា សម្តេច ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខដំណែង អនុរដ្ឋលេខាធិការចំនួន២រូប និងទីប្រឹក្សាក្រសួងចំនួន១រូបនៃក្រសួងផែនការ។ បើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ។

មន្ត្រីទាំង៣រូបនោះរួមមាន៖

ទី១៖ លោក គិន ប៊ុនលី ជាអនុរដ្ឋលេខាធិការក្រសួងផែនការ
ទី២៖ លោក ភោគ គីន ជាអនុរដ្ឋលេខាធិការក្រសួងផែនការ
ទី៣៖ លោកស្រី ហ៊ុន ច័ន្ទបុប្ផា ជាទីប្រឹក្សាក្រសួងផែនការ មានឋានៈស្មើ អនុរដ្ឋលេខាធិការ៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖