(ភ្នំពេញ)៖ អតីតសមាជិកក្រុមប្រឆាំងដ៏លេចធ្លោម្នាក់ គឺអ្នកនាង ធី សុវណ្ណថា បានចាត់ទុកថា ការសម្រេចរបស់តុលាការបារាំង កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ ជាការទទួលស្គាល់ជាអន្តរជាតិថា «ពាក្យសម្តី លោក សម រង្ស៉ី គ្មានតម្លៃ និងជាសម្តីមិនបានការ»។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក អ្នកនាង ធី សុវណ្ណថា បានរៀបរាប់ដូច្នេះថា៖ «តុលាការបារាំង បញ្ចប់ជីវិត នយោបាយ លោក សម រង្ស៉ី។ តុលាការបារាំង សម្រេចថា លោក សម រង្សី ប្តឹងចោទសម្តេចតេជោ គ្មានភស្តុតាង "មានន័យថា អន្តរជាតិទទួលស្គាល់ថា ពាក្យសម្តី លោក សម រង្សី គ្មានតម្លៃគ្មានខ្លឹមសារ ជាពាក្យសម្តីមិនបានការ"»

អ្នកនាងបានបន្តថា៖ លោក សម រង្ស៉ី តែងអះអាងថា អន្តរជាតិទទួលស្គាល់គាត់ ជឿសម្តីគាត់តែពេលនេះ តុលាការអន្តរជាតិសម្រេចថា សម្តីគាត់គ្មានភ័ស្តុតាង (គ្មានបានការ)។

អ្នកនាង ធី សុវណ្ណថា បានបញ្ជាក់បន្ថែមថា៖ សុភាសិទ្ធខ្មែរ៖ មនុស្សយកសម្តី ដំរីយកភ្លុកមានន័យថា តម្លៃមនុស្សស្ថិតលើពាក្យសម្តីប្រជាជនខ្មែរ តែងសម្គាល់ និងអង្កេតមនុស្សល្អ រឺអាក្រក់ លើពាក្យសម្តីនេះជាចំនុចដ៏ធំ បានធ្វើអោយមតិប្រជាជនខ្មែរ និងមតិអន្តរជាតិ យល់ថា សម្តីលោក សម រង្សី កន្លងមកតែងតែនិយាយចោទ សម្តេចតេជោ គឺជាពាក្យមិនពិត ពាក្យគ្មានភស្តុតាងជីវិតអ្នកនយោបាយ ពឹងសម្តីនិយាយពាក្យពិត អោយប្រជាជនជឿ ដើម្បីប្រជានជនគាំទ្រ បោះឆ្នោតឲ្យលោក សម រង្ស៉ី តែងមានទម្លាប់និយាយពាក្យមិនពិត ពាក្យចោទគ្មានភស្តុតាង។ តើជីវិតនយោបាយលោក សម រង្សី ទៅជាយ៉ាងណា? អ្នកនាងបានបន្ថែមទៀតថា បើលោក សម រង្សី បានធ្វើនាយករដ្ឋមន្ត្រីនៅជាតិក្រោយមែននោះ ខនាងសុំទៅរស់នៅភពអង្គារ៍៕