(ភ្នំពេញ)៖ លោក ប៊ុន កែវលីម សមាជិកគណ:មេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាមេធាវីតំណាងដោយអាណត្តិឱ្យលោក ហួត សុវណ្ណ ប្រធានអង្គការមូលនិធិអភិវឌ្ឍអាសីុអាគ្នេយ៍ (AIF) បានចេញសេចក្ដីប្រកាស បំភ្លឺដល់សាធារណជនទាំងឡាយ លើការភ័ន្តច្រឡំមួយចំនួន ដែលថាអង្កការ AIF មានការពាក់ព័ន្ធនឹងក្រុមហ៊ុន បុគ្គល ឫស្ថាប័នមួយចំនួនដែលមានបញ្ហាកន្លងមក។

យោងតាមសេចក្ដីបំភ្លឺ របស់ក្រុមធាវីអន្តរច្បាប់ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ ដែលអង្គភាព Fresh News ទើបទទួលបាននៅព្រឹកថ្ងៃនេះ បានឲ្យដឹងថា អង្គការមូលនិធិអភិវឌ្ឍអាសីុអាគ្នេយ៍ មិនបានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនមួយចំនួនរួមមាន ទី១-ក្រុមហ៊ុន Empire Big Capital Limited (EBC) ទី២-សមាគមអ្នកប្រឹក្សាយោបល់វិនិយោគ (ICA) ទី៣-ក្រុមហ៊ុន Golden Magnum (GMC) BN Investment Advisor និងទី៤-បុគ្គល ឫស្ថាប័នដែលស្ថិតក្រោមសម្ព័ន្ធ EBC។

លោកមេធាវី ប៊ុន កែវលីម បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនថា «ខ្ញុំបាទសូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានមេត្តា ដើម្បីជៀសវាងការភ័ន្តច្រឡំ ការបង្វែរអង្គហេតុ ព្រមទាំងការលាបពណ៌ពីជនឱកាសនិយមមួយចំនួន។ ខ្ញុំបានកំពុងតែស្រាវជ្រាវ និងរៀបចំឯកសារសម្រាប់ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលមួយចំនួនដែលបានប្រើប្រាស់ឈ្មោះ លោក ហួត សុវណ្ណ ប្រធានអង្គការ AIF ក្នុងការញុះញង់ បំផុលបំផុស ដាក់ញត្តិបង្ហោះលើ Facebook ផ្សេងៗ»។

ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មាន​ របស់ក្រុមមេធាវី អន្តរច្បាប់ខាងក្រោមនេះ៖