(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា បានសម្រេចតែងតាំង លោក ឌិត ទីណា ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ នេះបើយោងតាមការសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ។

លោក ឌិត ទីណា ក៏ត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា ស្នើទៅរដ្ឋសភា ដើម្បីរៀបចំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដើម្បីកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក វេង សាខុន ផងដែរ៕