(ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​៨​ ខែមិថុនា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៥​លើក​ (​យប់​១​លើក​)​ បណ្តាល​ឲ្យមនុស្ស​ស្លាប់​២​នាក់​​ រង​របួសធ្ងន់​៥​នាក់​​ របួសស្រាល​២​នាក់​នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។​

​នៅ​ក្នុង​ហេតុការណ៍ ​គ្រោះថ្នាក់​ចរាចរណ៍​៥​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​៩​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៥​គ្រឿង​,​ រថយន្ត​ធុន​តូច​២,​ រថយន្ត​ធុន​ធំ​២​គ្រឿង​​ ហើយ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៤​លើក​ មិន​គោរព​សិទ្ធិ​២​លើក​​ មិន​ប្រកាន់​ស្តាំ​៣​លើក​។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​៩​នាក់​ (​យប់​៧​នាក់​)​។​

នៅ​ថ្ងៃ​ទី​៨​ ខែមិថុនា​ ឆ្នាំ​២០១៦​ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​២,៦៦៤​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ១,២៣៧​គ្រឿង​និង​ពិន័យ​សរុប​១,៤២៧​គ្រឿង​៕​