(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤នាក់ និងជាសះស្បើយ១នាក់

២៖ លោកស្រី អោងសាន ស៊ូជី ត្រូវតុលាការមីយ៉ាន់ម៉ា កាត់ទោសដាក់ពន្ធនាគារ៣ឆ្នាំ បន្ថែមទៀត

៣៖ សម្ដេចតេជោ ហ៊ុន សែន៖ ការងារសំខាន់ចំនួន៤ ដែលអាស៊ានត្រូវផ្ដោតយកចិត្តទុកដាក់ ដើម្បីបំផុសសក្ដានុពលសហគ្រិនស្ដ្រី

៤៖ ណាតូ នឹងធ្វើសមយុទ្ធនុយក្លេអ៊ែរតាមផែនការ ចំពោះមុខការគំរាមប្រើអាវុធនុយក្លេអ៊ែរពីរុស្ស៉ី

៥៖ ប្រធានអាស៊ាន៖ អាស៊ានជាតំបន់មានសក្តានុពលសេដ្ឋកិច្ចខ្ពស់ និងអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយមានការចូលរួមដ៏សកម្មពីស្ត្រី ខណៈកម្ពុជាលើកតម្កើងស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ

៦៖ លោក បៃដិន ព្រមានអារ៉ាប៊ីសាអូឌីត ពីផលវិបាក ក្រោយសម្រេចចិត្តកាត់បន្ថយការផលិតប្រេង

៧៖ សម្តេចតេជោ ហ៊ុន សែន៖ ស្ត្រីជាស្នូលនៃគ្រួសារ និងសហគមន៍ បើស្ត្រីរឹងមាំ គ្រួសារ និងសហគមន៍អាស៊ានក៏រឹងមាំដូចគ្នាដែរ ការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី ជាកិច្ចការមួយដ៏សំខាន់

៨៖ លោក ចូ បៃដិន មិនជឿឡើយថាលោក ពូទីន នឹងប្រើអាវុធនុយក្លេអ៊ែរតាក់ទិក

៩៖ សម្តេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី២ នឹងបន្តក្លាយជាវេទិកាសម្រាប់ការបំផុស និងជំរុញទឹកចិត្តដល់ស្ត្រីនៅក្នុងតំបន់

១០៖ តៃវ៉ាន់ ថាចិនកំពុងដកស្រង់បទពិសោធន៍ពីសង្រ្គាមអ៊ុយក្រែន ដើម្បីអភិវឌ្ឍ «យុទ្ធសាស្ត្រសង្រ្គាមកូនកាត់»

១១៖ បែកធ្លាយសម្លេងលោក សុន ឆ័យ និយាយថា ការចូលរួមរបស់គណបក្សដទៃ បានត្រឹមតែចូលទេ តែកុំចងសម្ព័ន្ធ ខណៈលោក ស ឡុងដេត អះអាងថា គណបក្សភ្លើងទៀន ផ្តល់តែតួនាទីជាទីប្រឹក្សាជាន់ខ្ពស់ដល់លោក គង់ គាំ តែប៉ុណ្ណោះ

១២៖ ជប៉ុនទទួលបរាជ័យលើកដំបូង ក្នុងការបាញ់បង្ហោះគ្រាប់រ៉ុក្កែតអវកាស គិតចាប់តាំងពីឆ្នាំ២០០៣មក

១៣៖ មេធាវីបារាំងការពារក្តីរឿងបរិហាកេរ្តិ៍ ចេញសេចក្តីប្រកាសព័ត៌មានបង្ហាញការសម្រេចរបស់តុលាការបារាំង

១៤៖ អូស្រ្ដាលី អាចនឹងផ្ដល់ការបណ្ដុះបណ្ដាលយោធា ដល់កងកម្លាំងអ៊ុយក្រែន

១៥៖ កម្ពុជាទទួលចំណូលជាង ១៤លានដុល្លារពីការលក់ប្រេងឆៅជិត៣០ម៉ឺនបារ៉ែល សម្រាប់ជាទុនបន្តដំណើរការ បូមប្រេងដែលនៅសេសសល់

១៦៖ រុស្ស៉ីចាប់ខ្លួនជនសង្ស័យ ៨នាក់ ជុំវិញករណីបំផ្ទុះស្ពានគ្រីមៀ

១៧៖ រដ្ឋមន្ត្រី ថោង ខុន៖ សប្ដាហ៍ដើមខែតុលាទទួលបានភ្ញៀវជាង៣៧ម៉ឺននាក់, ផ្លូវល្បឿនលឿនទាក់ទាញភ្ញៀវទៅព្រះសីហនុច្រើនដាច់គេ

- ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុនទូរគមនាគមន៍ម៉ាឡេស៊ីចំនួន ៤ សម្រេចយល់ព្រមចូលហ៊ុននៅក្នុងទីភ្នាក់ងារ 5G ជាមួយរដ្ឋាភិបាល

២៖ WhatsApp គ្រោងដាក់ចេញមុខងារ Group Chat ថ្មីដែលមានសមាជិកជាង ១០០០នាក់ឯណោះ