(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ដែលធ្វើឡើងក្នុងទម្រង់ផ្ទាល់ និងអនឡាញនៅរសៀលថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២នេះ បានបិទបញ្ចប់ហើយ បន្ទាប់ពីមានការថ្លែងបង្ហាញទស្សនៈ និងមតិនានាពាក់ព័ន្ធនឹងប្រធានបទពីសំណាក់ថ្នាក់ដឹកនាំអាស៊ាន និងអ្នកពាក់ព័ន្ធ។

វាគ្មិនសំខាន់ដែលបានថ្លែងក្នុងកិច្ចប្រជុំនេះ រួមមាននាយករដ្ឋមន្ត្រីថៃ វៀតណាម ឡាវ ប្រធានាធិបតីហ្វីលីពិន អគ្គលេខាធិការអាស៊ាន ស្ត្រីជាថ្នាក់ដឹកនាំលើការងារស្ត្រីមកពីប្រទេសសមាជិកអាស៊ាន និងស្ត្រីមកពីវិស័យឯកជនពាក់ព័ន្ធការធ្វើធុរកិច្ចផងដែរ។