(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

នាព្រឹកថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញដង្ហែរអង្គកឋិនដែលជាព្រះរាជទាន ព្រះករុណា សម្តេច ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ រួមទាំងពុទ្ធបរិស័ទគ្រប់ទិសទី ដង្ហែមកថ្វាយប្រគេន ព្រះសង្ឃគង់នៅវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមរយៈបណ្តាញព័ត៌មាន Fresh News សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ក៏បានមានបន្ទូលថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាវជ្រៅបំផុត ចំពោះ ព្រះរាជទាន អង្គព្រះកឋិនព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី រួមទាំងពុទ្ធបរិស័ទគ្រប់ទិសទី ដង្ហែមកថ្វាយ ប្រគេន ព្រះសង្ឃគង់នៅវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីរួបរួមបច្ច័យកសាងអគារសិក្សាថ្មីកម្ពស់៩ជាន់ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

សូមរំលឹកថា កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលា និងបុណ្យផ្កាសាមគ្គីកសាងអគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញផងដែរ។

ពុទ្ធិកសាកវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតនៅបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទល់មុខស្ថានទូតរុស្ស៉ី ក្បែរផ្សារទំនើបអ៉ីអន១។

សប្បុរសជនទាំងឡាយ ក៏អាចចូលរួមបរិច្ចាគតាមកម្លាំងសទ្ធាកសាងអគារសិក្សាមួយនេះ តាមរយៈ៖
* គណនី ABA 077 402 402 $ * គណនី ABA 086 402 402 ៛ * គណនី អេស៉ីលីដា 34830429999999 $ * គណនី អេស៉ីលីដា 34830429999998 ៛ * ឬទំនាក់ទំនងទូរសព្ទលេខ៖ 016 43 43 25 / 070 40 66 68/ 070 211 422 / 077 402 402 * គណនីWing 04377777 (KHR) គណនី wing 04177777 (USD) * ឬចូលទៅកាន់ហ្វេសប៊ុក៖ Preah Sihamoniraja Buddhist University Bachelor និង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព័ត៌មានថ្នាក់បរិញ្ញាបត្រ៕