(ភ្នំពេញ)៖ វគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់ស្រាបៀរលីអូ លើកទី៥​ Division B បានឈានមកដល់ថ្ងៃ​​ទី៤​ហើយ ដែលប្រារព្ធធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីវេលាម៉ោង១២រសៀល នៅថ្ងៃទី០៨ ខែ​មិថុនានេះ មានចំនួន៤គូ គឺគូទី១-យុវជនភ្នំពេញថ្មី និងកងពលតូចអន្ដរាគមន៍លេខ៧ ,គូទី២- ស្នងការនគរបាលខេត្ដកំពង់ចាម និងAqua Family Resort ,គូទី៣-យុវជនបាត់ដំបង និងកងពលតូចលេខ៣១ការពារកោះឆ្នេរ ,គូទី៤-យុវជនស្ម័គ្រចិត្ដសសរស្ដម្ភ និងខ្មែរសាមគ្គីខេត្ដកំពង់ចាម។

ជាលទ្ធផលបច្ចេកទេសគូទី១-ក្រុមកងពលតូចអន្តរាគមន៍លេខ៧ ឈ្នះក្រុមយុវជនភ្នំពេញថ្មី ៣សិតទល់នឹង១(២៥-១៨,២០-២៥,២៥-២០,២៥-១៧) ,គូទី២-ក្រុមស្នងការនគរបាលខេត្តកំពង់ចាម ឈ្នះក្រុម Aqua Family Resort ៣សិតទល់នឹង០(២៥-១២, ២៥-២១,២៥-១៤) ,គូទី៣-ក្រុមកងពលតូចលេខ៣១ការពារកោះឆ្នេរ ឈ្នះក្រុមយុវជនបាត់ដំបង ៣សិតទល់នឹង១(២៤-២៦,២៥-១៨,២៥-១៣,២៥-២២)  និងគូទី៤-ក្រុមខ្មែរសាមគ្គីកំពង់ចាម ឈ្នះក្រុមយុវជនស្ម័គ្រចិត្តសសរស្តម្ភ ៣សិតទល់នឹង០(២៥-២០,២៥-១៩,២៥-២១)។

ការប្រកួត​កីឡាបាល់ទះពានរង្វាន់ ស្រាបៀរលីអូ លើកទី៥ ឆ្នាំ២០១៦ (Leo Cup National Volleyball ២០១៦) វគ្គផ្តាច់ព្រ័ត្រ មានចំនួន៥គូ នៃ Division B នេះមានរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១២ ខែមិថុនាខាងមុខនេះ។

គួរបញ្ជាក់ថា អ្នកគាំទ្រក្រុមនីមួយៗនៅក្នុងការប្រកួត របស់ Division B អាចបោះឆ្នោត ឲ្យក្រុមរបស់ពួកគាត់បាន នៅលើហ្វេសប៊ុក https://www.facebook.com/Leo-Beer-Cambodia1420805824847904/ ​ដើម្បីមានឱកា​សឈ្នះរង្វាន់ ដូចជាស្រាបៀរលីអូ​ជាច្រើនកេស និងអាវយឺតលីអូជាច្រើនរង្វាន់ ដោយការបោះឆ្នោតតាមហ្វេសប៊ុក នឹងផ្តល់នូវ​ការបំផុសគំនិត និងលើកទឹកចិត្តបន្ថែម ​ដល់ក្រុមចូលរួមប្រកួតក្នុង Division B ដែលពួកគាត់ត្រៀមសម្រាប់ការប្រកួតជើងឯក និងជំរុញដល់ក្រុមកីឡាបាល់ទះ ​ដើម្បីបន្តការ​បណ្តុះបណ្តាល និងចូលរួមការប្រកួតនៅក្នុងឆ្នាំ ២០១៧ទៀត។

ព័ត៌មានលម្អិតសូមចូលទៅកាន់ គេហទំព័រ ៖http://www.leocupvolleyball.com/ ,សូមចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីលើកស្ទួយវិស័យកីឡានៅកម្ពុជា៕